28/06/2016 10:12 GMT+7 Email Print Like 0

ប្រមូលផ្តុំកសាងខេត្ត Phu Yen ក្លាយទៅ​ជាតំបន់​អភិវឌ្ឍន៍បង្គួរ​នៅតំបន់ឆ្នេរ​សមុទ្រ​ភាគ​កណ្តាល​ប៉ែក​ខាង​ត្បូង​


ប្រធានរដ្ឋលោកលោក Tran Dai Quang នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Yen

ប្រមូលផ្តុំកសាងខេត្ត Phu Yen ក្លាយទៅ​ជាតំបន់អភិវឌ្ឍន៍បង្គួរ នៅតំបន់​ឆ្នេរសមុទ្រ​របស់​ភាគ​កណ្តាល​ប៉ែក​ខាង​ត្បូង​វៀត​ណាម។ នេះជាអនុសាសន៍​ របស់ប្រ​ធាន​រដ្ឋលោក Tran Dai Quang នៅ​ក្នុង​ជំនួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត Phu Yen នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០១៦ ស្តីអំពី​ស្ថានភាព​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការ​ពារ​ជាតិ​-សន្តិ​សុខ​ និងកសាងប្រព័ន្ធនយោបាយឆ្នាំ២០១៥ និងឆមាសទី១​នៃឆ្នាំ២០១៦។ លោក Tran Dai Quang បាន​ចាត់​ទុក​ថា ដើម្បីសម្រេចបានគោល​ដៅ ភារកិច្ច​ដែលបាន​ដាក់​ចេញ​នោះ​ខេត្ត Phu Yen គប្បី​ប្រមូល​ផ្តុំអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និងសាងសង់។ ជាពិសេស​លើវិស័យមួយ​ចំនួន​ដែលមាន​ប្រៀបខ្លាំង​ក្នុង​ការប្រកួត​ប្រជែង​ដូច​ជា ឧស្សាហកម្ម​ឧបត្ថម្ភ ថាមពលស្អាត កែច្នៃកសិផល រុក្ខផលនិងជល​ផល។ រួម​ជាមួ​យ​គ្នានោះ​  ខេត្ត​ Phu Yen គប្បីប្រមូលផ្តុំកសាងមណ្ឌល​សេដ្ឋកិច្ច Phu Yen ខាងត្បូង​ឲ្យក្លាយទៅជា​មណ្ឌល ឧស្សាហកម្ម កំពង់ផែធំមួយនៅតំបន់ឆ្នេរសមុទ្រភាគ​កណ្តាល​ប៉ែក​ខាង​ត្បូង​ និងតំបន់ Tay Nguyen  អភិវឌ្ឍន៍​វិស័យ​ទេសចរ​ ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ​លើក កំពស់គុណភាពផលិតផល សេវាកម្ម​ទេសចរណ៍ បង្កើនការផ្សាភ្ជាប់​ក្នុង​តំបន់​ដើម្បី អភិវឌ្ឍន៍ផ្នែកទេសច​រណ៍ អភិវឌ្ឍន៍​ផលិតផល​ជាប្រៀប​ខ្លាំង​របស់​ខេត្ត​៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ