27/09/2018 11:21 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិសម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang (រូបថតៈ VOV)

 ចាប់តាំងពី​បានទទួលដំណឹងថា លោកប្រធានរដ្ឋវៀត​ណាម Tran Dai Quang ទទួលមរណភាពនា​ថ្ងៃទី២១ ខែកញ្ញា​មក  ប្រព័ន្ធផ្សព្វ​ផ្សាយអន្ដរ​ជាតិជាច្រើន​បានចុះផ្សាយ​ជាបន្ត​បន្ទាប់​នូវសេចក្តី​ប្រកាស​មរណទុក្ខ​និងការ​ដកស្រង់ភ្ជាប់​ជាមួយជីវប្រវត្តិសង្ខេបរបស់ប្រធានរដ្ឋ​ លោក Tran Dai Qua​ng រួមទាំង​ការរួម​ចំណែក​ដ៏លេចធ្លោបំផុត​របស់លោកប្រធានចំពោះស្រុកកំណើតនិងមាតុប្រទេ​ស។​ 
 
កាសែត Granma របស់គុយបាបានសរសេរថា “ប្រជាជនគុយបាបានប្រកៀកស្មាជាមួយប្រ​ជាជនវៀតណាម​ជានិច្ចចំពោះ​មរណភាព​ របស់ប្រធានរដ្ឋ លោក Tran Dai Quang”។ អត្ថបទនេះបាន​លើកឡើង​ថា ការលាចាក​លោករបស់លោកប្រធានរដ្ឋ ​វៀតណាម  គឺជា​ការបាត់​បង់ដ៏​ធំធេង​មិនត្រឹម​តែសម្រាប់​ប្រជាជាតិ​វៀតណាម​ប៉ុណ្ណោះទេ​ ថែមទាំងចំពោះរដ្ឋាភិបាល​និងប្រជាជន​គុយបានៅ​លើផែនគ្រឹះ​នៃទំនាក់​ទំនង​មិត្តភាព​សហប្រតិ​បត្តិការ​ទៀតផង​។ រីឯកាសែត Prensa Latina  បាន​ចាត់ទុកលោក Tran Dai   Quang គឺជា “មិត្តភក្តិ​ដ៏ធំ” ម្នាក់​របស់គុយបា ដែលបានរួមចំណែក​ជម្រុញខ្លាំង​ទំនាក់ទំនង​ប្រវត្តិសាស្រ្ត​នៃចំណង​មិត្តភាព​ជាបង​ប្អូន​នៃប្រជាជាតិ​ទាំងពីរ។
 
កាសែត​ China Daily របស់ចិនក៏បានចុះផ្សាយអត្ថបទស្តីពីថ្ងៃធ្វើការ ចុងក្រោយរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang តាមរយៈសកម្មភាពទទួលជួប សន្ទនា​ជាមួយ​ប្រធាន​គណៈប្រតិភូ​ដែល​ចូល​រួម​មហា​សន្និបាត​បណ្តា​ស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI) លើកទី១៤ ដែលបានប្រារព្ធធ្វើឡើងនៅរដ្ឋធានីហាណូយ ​២ ថ្ងៃមុន​ពេលលោកលាចាកលោក។
 
ក្នុងពេល​ជាមួយគ្នានោះ កាសែត Gazeta ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ក៏បានរំលឹក​ពីការរួម​ចំណែក​ដ៏សំខាន់​របស់លោក​ប្រធានរដ្ឋ Tran Dai Quang ចំពោះទំនាក់ទំនងរវាងវៀតណា​មនិង​រុស្ស៊ី។
 
ខណៈពេលដែល ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិកដូចជាជាទូរទស្សន៍ CNN, វ៉ាស៊ីនតោន Post បាន​កោតសរសើរ​ការរួមចំណែក​យ៉ាងធំធេងរបស់​ប្រធានរដ្ឋលោក Tran Dai Quang ក្នុងកា​រជម្រុញ​ទំនាក់ទំនង​ទ្វេភាគីដោយ​បាន​គូសញ្ញាពិសេសតាមរយៈកិច្ចចរចាជាមួយប្រធានាធិបតី​ពីរអាមរិកពីររូបគឺលោក​ Barack Obam និង​លោកប្រធានាធិបតី Do​nald Trump ។
 
បណ្តាញព័ត៌មាន​សំខាន់ ៗ របស់ជប៉ុនដូចជា NHK, Japan News, Japan Times និង As​ahi សុទ្ធតែបាន​រំលឹកឡើង​វិញនូវជីវប្រវត្តិក្នុងនោះបានលើ​កឡើងពីមុខតំណែងសំខាន់ដែលប្រធាន​រដ្ឋ Tran Dai Quang កាន់ពី​ឆ្នាំ១​៩៧៥​មកផងដែរ ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ