30/07/2020 11:33 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ វៀតណាមអាចគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ យ៉ាងល្អបំផុត

សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍ថា លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានស្នើឲ្យអាជ្ញាធរមូលដ្ឋានរឹតបន្តឹងការត្រួតពិនិត្យ លើជនបរទេសដែលចូលមកវៀតណាមដោយខុសច្បាប់ដើម្បីរាំងស្កាត់ហានិភ័យឆ្លងរាលដាលជំងឺក្នុងសហគមន៍។

សារព័ត៌មាន Bloomberg នៅថ្ងៃទី ២៨ ខែកក្កដា បានចុះផ្សាយអត្ថបទមួយដោយលើកឡើងថា បន្ទាប់ពីបានរកឃើញករណីឆ្លងកូវីដ ១៩ ក្នុងសហគមន៍នៅទីក្រុង Da Nang មក រដ្ឋាភិបាលវៀតណាមបានអនុវត្តយ៉ាងឆាប់រហ័សនូវវិធានការរក្សាគម្លាតសង្គមនិងអនុវត្តន៍ឡើងវិញរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺ ក្នុងនោះ បទបញ្ញត្តិឲ្យពាក់ម៉ាស់នៅតាមទីសាធារណៈ។ នាថ្ងៃដដែល សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យអាជ្ញាធរមូលដ្ឋានរឹតបន្តឹងការត្រួតពិនិត្យលើជនបរទេសដែលចូលមកវៀតណាមដោយខុសច្បាប់ដើម្បីរាំងស្កាត់ហានិភ័យឆ្លងរាលដាលជំងឺក្នុងសហគមន៍។

ក្នុងពេលជាមួយគ្នានោះ ក្នុងអត្ថបទដែលបានចុះផ្សាយនៅថ្ងៃទី ២៧ ខែកក្កដា លើ The Diplomat  បានបញ្ជាក់ថា មានកត្តាជាច្រើនដែលបង្ហាញថា វៀតណាមអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ។ ដោយមានវិធានការបង្ការទប់ស្កាត់ជំងឺយ៉ាងមានប្រសិទ្ធភាព  រដ្ឋាភិបាល វៀតណាមបានគ្រប់គ្រងដោយជោគជ័យនូវការរីករាលដាលកូវីដ ១៩ ចំនួន ២ លើកមុននោះ ពោលគឺកាលពីខែមករានិងខែមីនាឆ្នាំ ២០២០ ដែលឆ្លុះបញ្ចាំងតាមរយៈចំនួនករណីឆ្លងតិចមិនមានអ្នកស្លាប់ឡើយ។ នេះត្រូវបានចាត់ទុកថាជាមូលដ្ឋាន ដើម្បីជឿជាក់ថា វៀតណាមអាចឆ្លើយតបនឹងរលកឆ្លងបន្តនេះបានយ៉ាងល្អដែរ។

The Diplomat បានបន្តថា នៅពេលមានរបាយការណ៍អំពីករណីឆ្លងលេខ ៤១៦ ដែលករណីដំបូងឆ្លងរាលដាលនៅក្នុងសហគមន៍ ក្រោយរយៈពេល ៩៩ ថ្ងៃនៅវៀតណាមគ្មានករណីឆ្លងណាមួយនោះ ទីក្រុង Da Nang បានអនុវត្តន៍គំរូបង្ការ ទប់ស្កាត់កូវីដ ១៩ របស់ទីក្រុងហាណូយកាលពីមុននេះ។ អត្ថបទបានបញ្ជាក់ថា ជាមួយនឹងសកម្មភាពខ្លាំងក្លាទាំងនេះ Da Nang អាចគ្រប់គ្រងការរីករាលដាលនៃកូវីដ-១៩ នៅក្នុងសហគមន៍ ហើយវៀតណាមអាចដោះស្រាយការផ្ទុះឡើងនេះ តាមរយៈការបិទច្រកចេញចូលតំបន់មួយចំនួនដែលមាន ហានិភ័យខ្ពស់ដូចទៅនឹងទីក្រុង Da Nang ជំនួសឱ្យការរក្សាគម្លាតសង្គមនៅទូទាំងប្រទេសដូចកាលពីប៉ុន្មានខែមុន៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ