15/05/2020 10:20 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយឆែក៖ វៀតណាមគឺ​ជាប្រទេសមួយក្នុងចំណោមប្រទេស​ដែលទទួលបានជោគជ័យក្នុង​ការប្រយុទ្ធប្រឆាំងនឹង​ជំងឺរាតត្បាត COVID-19


 អ្នកជំងឺលេខ ១៤៩ ទទួលបានការអនុញ្ញតចេញពីមន្ត្រីពេទ្យដោយជាសះស្បើយពី COVID-19 នាថ្ងៃទី ១៦ ខែមេសា
 

វិទ្យុ​ឆែក (Rohlas.cz) នាពេលថ្មីនេះ បានដកស្រង់ការវាយតម្លៃរបស់សាកលវិទ្យាល័យ John Hopkins  នៃ​សហរដ្ឋអា​មេរិកថា វៀតណាមគឺជាប្រទេសមួយ​ក្នុង​ចំណោម​ប្រទេសមួយ​ចំនួន ដែល​បាន​គ្រប់​គ្រង​ប្រកប​ដោយ​ជោគ​ជ័យ​លើជំងឺរាតត្បាត COVID-19។ 

រហូត​មកដល់បច្ចុប្បន្ននេះ វៀត ណាមមានតែករណីឆ្លងចំនួន ២៨៨ នាក់ប៉ុណ្ណោះ គ្មានអ្នកស្លាប់ ហើយ​អស់​រយៈ​ពេល​ជាច្រើនសប្តាហ៍ មិនមានការឆ្លងនៅក្នុងសហគមន៍ទេ។ កាសែត idnes.cz បានលើកឡើងថា វៀតណាម​បាន​សរសេរនូវអព្ភូតហេតុ ដើម្បីរក្សាអត្រាឆ្លងទាបបំផុត បើទោះបីជា វៀតណាមមានព្រំដែន​ជាមួយ​ចិន​ក៏ដោយ ដែលជាកន្លែងផ្ទុកជំងឺ COVID-19 កាលពីដើមឆ្នាំមក។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីវៀត ណាម លោក​ Nguyen Xuan Phuc បានចេញសេចក្តីព្រមានអំពីការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយ​អំពាវ​នាវ​​ឱ្យ​ពលរដ្ឋវៀតណាមគ្រប់រូប ត្រៀមខ្លួនជាស្រេចដើម្បីទប់ស្កាត់នឹងជំងឺឆ្លង។
 
ចំណែក​ឯ ទីភ្នាក់ងារសារព័ត៌មានឆេក (CTK) បានដកស្រង់ព័ត៌មានពី Worldcrunch ដោយចាត់ទុកថា រដ្ឋាភិបាល​វៀតណាមបានជ្រើសរើសយកយុទ្ធសាស្រ្តប្រឆាំងនឹងការរាតត្បាតដោយតម្លៃសមរម្យ។ វៀតណាម​បាន​រួម​ជាមួយនូវែលហ្សេឡង់ កូរ៉េខាងត្បូងនិងស្លូវ៉ាគី គឺជាប្រទេស​ដែលទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង COVID-19 ដែលប្រទេសផ្សេងទៀតអាចសិក្សាតាមបានដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ