16/11/2019 14:31 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានលើកសរសើរក្រុមកីឡាករបាលទាត់ជម្រើសជាតិវៀតណាម

នាថ្ងៃទី ១៤ ខែវិច្ឆិកា ក្រុមកីឡាករបាល់ទាត់វៀតណាម បានប្រកួតជុំទី ៤ ក្នុងវគ្គប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ នៅអាស៊ី។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានលើកសរសើរក្រុមកីឡាករបាលទាត់ជម្រើសជាតិវៀតណាម (TTXVN)

បន្ទាប់ពី ៩០ នាទីនៃការប្រកួតដ៏ឆ្នើម ក្រុមកីឡាករបាលទាត់វៀតណាមបានឈ្នះ ១-០ លើក្រុមកីឡាបាល់ទាស់ អេមីរ៉ាតអារ៉ាប់រួម (UAE) ដោយដណ្តើមចំណាត់ថ្នាក់លេខ១ក្នុងពូល G។ ត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីអាជ្ញាកណ្តាលផ្លុំត្រែនៅពហុកីឡដ្ឋាន My Dinh សារព័ត៌មានកូរ៉េខាត្បូងជាច្រើនបានផ្សាយអំពីជ័យជម្នះរបស់គ្រូបង្វឹកនិងកូនសិស្សរបស់លោក Park Hang-seo ។

ទន្ទឹមនឹងនេះដែរ កាសែត Sport Sport បានវាយតម្លៃថា“ ប្រជាជនវៀតណាមកំពុងមានក្តីត្រេតអរយ៉ាងពេញទំហឹងនៅពេលដែលគេមិនធ្លាប់ពីមុនមក ហើយកីឡាករបាត់ទាត់វៀតណាមកំពុងខិតជិតមកដល់វគ្គប្រកួតជម្រុះទី៣” ៕

រីឯ SPOTV News បានលើកសរសើរថា “បាល់ទាត់វៀតណាមបានឈានចូលក្នុងប្រវត្តិសាស្ត្រថ្មី” ហើយបានវាយតម្លៃថានេះគឺជាជ័យជំនះដ៏សំខាន់របស់ក្រុមកីឡាកបាលទាត់វៀតណាម។ ប្រសិនបើរក្សានៅចំណាត់លេខ ១​យ៉ាង​រឹងមាំ      វៀតណាមនឹងក្លាយជាក្រុមបាល់ទាត់លើកដំបូងក្នុងប្រវត្តិសាស្រ្តដែលចូលរួមក្នុងវគ្គប្រកួតជម្រុះ​លើកទី ៣ នៃយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ