08/08/2016 10:18 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនវាយតម្លៃខ្ពស់ចំពោះសមិទ្ធិកាត់បន្ថយភាពក្រីក្រនៅវៀតណាម

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ វែបសាយ “Equilibrium Global” របស់អាហ្សង់ទីនបានចុះ​ផ្សាយអត្ថបទសម្ភាសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម លោក Do Van Chien ស្តីពីគោលនយោបាយនិងសមិទ្ធិក្នុងការងារកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិចវៀតណាម។ គេហទំព័រនេះបានសង្កត់ធ្ងន់ថា ក្នុងពិ​ភព​ពហុជាតិ​សាសន៍ ពហុសាសនា និងពហុវប្បធម៌ដូចនាបច្ចុប្បន្ន ការរស់នៅសន្តិភាពរវាងបណ្តាវប្បធម៌ជាការសាកល្បងមួយសម្រាប់សហគមន៍អន្តរជាតិ។​ជាប្រទេសមួយមានជនជាតិចំនួន៥៤នោះ គោលនយោបាយ របស់​វៀត​ណាមចំពោះសហគមន៍ជនជាតិភាគតិចជាគំរូមួយ។

អត្ថបទនេះបានចុះផ្សាយនូវចម្លើយរបស់លោក Do Van Chien ដោយអះអាងថា ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិដ៏ធំធេងជាច្រើនលើគ្រប់វិស័យជាពិសេសគឺវិស័យសេដ្ឋកិច្ច វប្បធម៌និងសង្គម។ ​លោក​Do Van Chien ឲ្យដឹងថែម ទៀតថា ក្នុងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២កន្លងទៅវៀតណាមក៏បានដាក់ចេញនូវវិធានការមួយចំនួនសំដៅទទួលបានគោលដៅអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់ជីវភាពរស់​នៅ​ជូន​ជន​រួមជាតិជាជនជាតិភាគតិច៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ