24/05/2016 09:38 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជូនព័ត៌មានអំពីដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតិអាមេរិកលោក Barack Obama


នៅវេលាម៉ោង២១និង៤៥នាទី ប្រធានាធិបតីអាមេរិកលោក Barack Obama បានចាប់ផ្តើមមកដល់ទីក្រុងហាណូយ

ព្រឹត្តិការដែល​ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម ចាប់ពីថ្ងៃទី២៣ដល់​ថ្ងៃ​ទី២៥​ ខែ​ឧសភា ឆ្នាំ២០១៦  បាន​ទាក់​ទាញការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំងពី​មជ្ឈដ្ឋានសារ​ព័ត៌​មាន និង​ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសនេះ​នាប៉ុន្មានថ្ងៃ​ថ្មីៗ​នេះ។ កាសែត “The Hill”  របស់​រដ្ឋ​សភាអាមេរិកក្នុងច្បាប់ចេញ ថ្ងៃទី២២ខែ​ឧសភា បានចុះផ្សាយអត្ថបទមាន​ចំណងជើង​ថា “ប្រធានាធិបតី​អាមេរិក អញ្ជើញទៅវៀតណាម ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ចប្រវត្តិសាស្ត្រ​” ដែលក្នុង​នោះឲ្យ​ដឹង​ថា លោក​ Obama នឹង​ជួប​សន្ទនា ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹក​នាំបក្ស រដ្ឋ រដ្ឋាភិបាល​វៀត​ណាម សំដៅពិភាក្សា​លើវិ​ធាន ការ​បង្កើនទំនាក់ទំនង​ទ្វេភាគីលើគ្រប់វិស័យ។ រីឯគេហទំព័រ NBC និង Fox News វិញ ក៏បាន​លើក​ត្រដែត​នូវ​ការ​សន្យា “តុល្យភាពឡើងវិញ” ទៅកាន់តំបន់អាស៊ី- ប៉ាស៊ីហ្វិក​របស់លោក Obama​ ដែរ។ រួម​ជាមួយ​នោះ កា​សែត  New York Times បានចាត់ទុកថា ដំណើរទស្សនកិច្ច​នៅវៀត​ណាម​លើក​នេះ​របស់​លោក Obama ជា​ឱកាស​ធ្វើឲ្យទំនាក់​ទំនង​សន្តិសុខ និង​សេដ្ឋកិច្ចជាមួយ​វៀតណាម​កាន់តែ​ស៊ីជម្រៅ ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។ សារព័ត៌មាន វិថី Wall ក៏បានផ្តោតការ​យកចិត្តទុកដាក់ទៅ លើពេ​ល​វេលា​ស្នាក់​នៅវៀត​ណាម​របស់​ លោក Obama និងចាត់ទុកថា កម្រមាន​ប្រធានាធិបតីអាមេរិកណាមួយ ដែលចំណាយ​រយៈ​ពេល​ទៅ​ដល់​៣ថ្ងៃ​សម្រាប់ ទស្សនា​ប្រទេស​មួយសោះ។ ប្រការ​នេះបញ្ជាក់​ថា អាមេរិក​យកចិត្ត​ទុកដាក់​ពិសេស​លើកា​រ​បង្កើន​ទំនាក់​ទំនង ជាមួយវៀតណាម។ ហើយ​ទីភ្នាក់​ងារសារព័ត៌​មាន CNN បានចុះ​ផ្សាយ​អត្ថបទ​ដោយ​សង្កត់​ធ្ងន់​ថា ដំណើរ​ទស្សន​កិច្ច​នៅវៀត​ណាមលើកនេះរបស់លោក Obama ជាឱកាស​សម្រាប់​សរសេ​ឡើង​ទំព័រ​ថ្មី​ក្នុង​ទំនាក់ទំនងទ្វេភាគី។ រីឯទីភ្នាក់ងារសារព័ត៌មាន​ AFP របស់បារាំងក៏បានចាត់ទុក​ផង​ដែរ​ថា លោក Obama កំពុងខិតខំប្រឹងប្រែងសរសេរ​ឡើង​ទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈដំណើរ​ទស្សនកិច្ច​វៀត​ណាម​លើក​នេះ។​ នាថ្ងៃទី២៣ខែ​ឧសភា ទីភ្នាក់ងារសារព័ត៌មានជាតិអាហ្សង់ទីន Telam បានជូន ដំណឹង​ថា ប្រធានាធិបតី​អាមេរិក​លោក Barack Obama បានអញ្ជើញទៅ​កាន់ ក្រុង​ហាណូយ ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​លើក​ដំបួង​ របស់លោកនៅ​វៀតណាម សំដៅ​បង្កើនទំ​នាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធារវាង ប្រទេស​ទាំង​ពីរ។ ក្នុងថ្ងៃដដែល កាសែត Clarin ជាសារព័ត៌មានពេញ​និយមរបស់ ប្រជាជនអាហ្សង់​ទីនក៏​បាន​ចុះផ្សាយ​នូវអត្ថបទ​ដោយវាយតម្លៃ​សកម្ម​ទៅលើ ដំណើរ​ទស្សន​កិច្ចរបស់ លោក Obama ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ