23/07/2015 10:24 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិគាំទ្រការដែលគុយបានិងអាមេរិកស្តារទំនាក់ទំនងការទូតឡើងវិញ

ប្រព័ន្ធផ្សព្វផ្សាយ​របស់អាមេរិ​ក និងប្រទេសអាមេរិកឡាទីន ជាច្រើន​នាថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៥ បាន​បន្ត​ចុះផ្សាយ​ព័ត៌​មាន​សកម្ម ស្តីពី​ព្រឹត្តិការណ៍​ដែល​អាមេរិក​និងគុយបា ស្តារ​ទំនាក់ទំនង​ការ​ទូតជា​ផ្លូវ​ការ ដោយ​ការ​បើក​ស្ថាន​ទូត​ឡើងវិញ នៅរដ្ឋធានីរបស់​ប្រទេស​នីមួយៗ ព្រម​ទាំង​ជម្រុញ​ឲ្យវ៉ាស៊ីន​តោន​លុប​ចោល​រាល់ វិធាន​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ក្រុង​ឡាហា​វ៉ាន។ កា​សែត “New York Times” របស់​អា​មេរិក​បានចុះ​ផ្សាយ បទ​វិចារ​ណក​ថា ស្វាគមន៍​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រនេះ​ នឹង​ចាត់ទុក​​នេះជាកា​រផ្លាស់​ប្តូរដ៏លំ​បាក​ និង​មាន​​ចរិត​លក្ខណៈ​ប្រវត្តិ​សាស្រ​​ផង​ដែរ”។ នៅ ម៉ិកស៊ិក កាសែត “La Jornada” មានការអត្ថាធិប្បាយស្តីអំពីព្រឹត្តិការណ៍ នេះក្នុង​អត្ថបទ​មួយមាន​ចំណង​ជើងថា “ជំហានដំបូងឆ្ពោះទៅរក​ការលុបចោល​បទ​ហ៊ុំព័ទ្ធ”។ ដូច​គ្នានោះផង​ដែរ ប្រព័ន្ធ​ផ្សាព្វផ្សាយ​ប៉េរូ​ ក៏បានយកចិត្តទុក​ដាក់ ដល់​ព្រឹត្តិការណ៍​អាមេរិក​និងគុយ​បា ស្តារ​ទំនាក់​ទំនងការ​ទូត​ឡើង​វិញ​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ