01/11/2017 11:42 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយថៃវាយតម្លៃខ្ពស់ចំពោះតួនាទីជាម្ចាស់ APEC ២០១៧

សារព័ត៌មាន Bangkok Post របស់ថៃនាថ្ងៃទី៣១តុលាបានចុះផ្សាយអត្ថបទធ្វើអត្ថាធិប្បាយអំពីតួនាទីរបស់​វៀត​ណាម ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី ហ្វិក​ (APEC) ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang (វៀតណាម) ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី ១១ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧។ 


ប្រព័ន្ធផ្សព្វផ្សាយថៃវាយតម្លៃខ្ពស់ចំពោះតួនាទីជាម្ចាស់ APEC ២០១៧

យោងតាមបទអត្ថាធិប្បាយនេះ ក្រោយរយៈពេល៣ទសវត្សធ្វើកំណែទម្រង់សេដ្ឋកិច្ចមក សន្និសីទជាន់ខ្ពស់ APEC ដែលប្រព្រឹត្តទៅនៅវៀតណាមលើកនេះ មានសារៈសំខាន់ទាំងវិស័យសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ ខណៈដែលពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងខ្លាំង។ បទអត្ថាធិប្បាយបានបញ្ជាក់នូវគោលដៅសំខាន់ចំនួន ៤ របស់វៀតណាមនៅសន្និសីទលើកនេះ។ ក្នុងនាមជាប្រទេសម្ចាស់ APEC ២០១៧ វៀតណាមត្រូវបានចាត់ទុកថា នឹងជម្រុញកិច្ចចរចាររវាងប្រទេសនៅសល់ទាំង១១ ក្នុង TPP ក្នុងបំណងស្វែងរកនូវវិធានការ ដើម្បីកិច្ចព្រមព្រៀងនឹងបានបន្តដំណើរការដោយមិនមានវត្តមានរបស់អាមេរិក។ អត្ថបទនេះបានសង្កត់ធ្ងន់ថា ជោគជ័យ​របស់សន្និសីទជាន់ខ្ពស់ APEC នឹងបង្កើនថែមទៀតនូវតួនាទីដឹកនាំរបស់វៀតណាមនៅ បណ្តាសន្និសីទ​ជាន់ខ្ពស់អាស៊ានដែលប្រព្រឹត្តទៅនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ