28/04/2016 09:51 GMT+7 Email Print Like 0

ប្រព័ន្ធនយោបាយទាំងមូលត្រូវចូលរួមក្នុងការធានាឲ្យបាននូវសុវត្ថិភាពម្ហូបអាហារ


នាយករដ្ឋមន្ត្រីសំណូមពរឲ្យអ្នកដឹកនាំរដ្ឋអំណាចតំបន់ត្រូវមានការទទួលខុសត្រូវប្រសិនបើទុកឲ្យកើត មានឡើងបទល្មើសលើតំបន់

ប្រព័ន្ធនយោបាយទាំងមូលត្រូវ​ ចូលរួមក្នុងការធានាឲ្យបាននូវសុវត្ថិភាព​ម្ហូបអា​ហារ។ នេះជាការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc នៅក្នុងសន្និសីទ Online ទូទាំង​ប្រទេស ស្តីពីការ បង្កើន​​កិច្ចការធានាសុវត្ថិភាពម្ហូប​អាហារ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែ​មេសា ឆ្នាំ​២០១៦ នៅទីក្រុង​ហាណូយ។ ថ្លែងមតិ​បញ្ចប់​សន្និសីទ លោក Nguyen Xuan Phuc បានលើកច្បាស់​ថា សវត្ថិភាពម្ហូប​អារហារ មិន​ត្រឹម​តែប៉ះ​ពាល់​ដល់ពួជ​អំបូរ​តែ ប៉ុណ្ណោះ ថែម​ទាំងជាកិត្យានុភាព​របស់ប្រទេសជាតិទៀតផង។ ដោយ​ហេតុនេះ លោក​នាយក​​រដ្ឋមន្ត្រីបានសុំឲ្យក្រសូងស្ថាប័នគ្រប់ជាន់ថ្នាក់ អនុវត្តភារកិច្ចស្នូល មួយចំនួននា​ពេល​ខាង​មុខ។ មុន​បង្អស់​គឺប្រព័ន្ធ​នយោបាយ​ទាំងមូល​ត្រូវ​ចូល ក្នុងកិច្ចការនេះ​ប្រកប​ដោយប្រសិទ្ធិ​ភាព។ ទីពីរ​គឺត្រូវ​កំណត់​ច្បាស់​ភារកិច្ច​គ្រប់​គ្រង ជាពិសេស​ការទទួល​ខុសត្រូវរបស់បុគ្គល ចំពោះបទល្មើសអំពីសុវត្ថិភាព​ម្ហូប​អាហារ។ អ្នក ដឹកនាំ​រដ្ឋ​អំណាច​​តំបន់​ត្រូវ​មាន​ការទទួល​ខុស​ត្រូវ ប្រសិនបើទុកឲ្យកើត​មានឡើង បទល្មើសលើតំបន់។  នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល លោក Nguyen Xuan Phuc ក៏បាន​ផ្តល់អនុសសាន៍ឲ្យស្ថាប័ន​ឃោសនានានា ចូលរួម​ផ្សព្វ​ផ្សាយ​ព័ត៌មាន​យ៉ាង​សកម្ម និង​គ្រប់គ្រាន់​អំពីកិច្ចកា​រនេះផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ