08/06/2018 10:38 GMT+7 Email Print Like 0

ប្រធាន FIFA ប្រកាសថារុស្ស៊ីត្រៀមខ្លួនជាស្រេចសម្រាប់ World Cup 2018

រុស្ស៊ីត្រៀមខ្លួនជាស្រេច ១០០% ដើម្បីរៀបចំវគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់បាល់ទាត់ជើងឯកពិភពលោក (World Cup) ២០១៨។

ប្រធានសម្ព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino

នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៨ ប្រធានសម្ព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានប្រកាស​ថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេច ១០០% ដើម្បីរៀបចំវគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់បាល់ទាត់ជើងឯកពិភពលោក (World Cup) ២០១៨។ លោកមានជំនឿជាក់ថា៖ World Cup ២០១៨នឹងប្រព្រឹត្តិទៅក្នុងបរិយាកាសស្និទ្ធិស្នាលនិងរួសរាយរាក់ទាក់នៅរុស្ស៊ី។

យោងតាមលោករូបនេះបានឲ្យដឹងថា៖ ប្រទេសម្ចាស់ផ្ទះបានធានាសន្តិសុខនៅកម្រិតខ្ពស់ ដោយសហការជាមួយ​ប្រទេសដទៃទៀតដើម្បីទប់ស្កាត់បទល្មើស។លើសពីនេះលោក Infantino បានឲ្យដឹងថា៖ World Cup 2018 នៅ​រុ​ស្ស៊ីគឺជាការប្រកួតលើកដំបូងដែល FIFA គ្រប់គ្រងលើការរំលោភសិទ្ធិមនុស្សតាំងពីដំណាក់កាលកសាងកីឡាដ្ឋាន ហើយកត់សម្គាល់នូវភាពជឿនលឿនយ៉ាងច្បាស់លាស់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ