30/09/2015 09:37 GMT+7 Email Print Like 0

ប្រធាន​រដ្ឋ Truong Tan Sang ៖ វៀត​ណាម​ប្តេជ្ញា​រួម​ជា​មួយ​អាមេរិក​និង​ប្រទេសជា​សមាជិក​នានា​បញ្ចប់​ការ​ចរចា​ TPP​


ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយដំណាងពាណិជ្ជកម្មអាមេរិក លោក Michael Froman

ក្នុងឱកាសចូល​រួមសន្និសីទកំពូល អង្គការសហប្រជាជាតិ​នៅអាមេរិក​ នាថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៥ ប្រធាន​រដ្ឋ​វៀត​ណាម លោក Truong Tan Sang បានជួបសន្ទនា ជា​មួយដំណាងពាណិជ្ជកម្មអាមេរិក លោក Michael Froman ។ នៅទី​នេះប្រធានរដ្ឋបាន​ស្នើអោយភាគី​អាមេរិកសកម្មបំពេញ​ រាល់សំណូមពររបស់​វៀត​ណាម អំពី​ការ​បើក​ទ្វារ​ទីផ្សារ បង្កលក្ខណះ​ងាយស្រួល​សំរាប់ទំនិញ​វៀតណាម​ ក្នុងនោះមានការកាត់​បន្ថយ​របង​ពាណិជ្ជ​កម្ម​ ចំពោះទំនិញវៀតណាម។ ទន្ទឹមនឹងនោះ ប្រទេស​ទាំង​ពីរត្រូវ​តែបង្កើន​កិច្ចសហប្រតិបត្តិការ ដោយផ្អែកទៅ​លើស្មារតី នៃសេចក្ដីប្រកាស ស្ដីអំពី​ចក្ខុវិស័យ​រួម រវាង​វៀតណាម​និងអាមេរិក ដើម្បី​អនុវត្ត​ល្អ​កិច្ច​សន្យា​និងការតព្វ​កិច្ច​ទាំងឡាយ ក្នុង TPP ស្នើ​​អោយ​អាមេ​រិក​ទទួល​ស្គាល់​បទប្បញ្ញាត្តិ​សេដ្ឋកិច្ច​ទីផ្សារ​របស់​វៀត​ណាម​។ វៀតណាម​អះអាងនូវការប្តេជ្ញាចិត្តជាមួយអាមេរិក និងប្រទេស​សមាជិក​ផ្សេងៗ សម្រេចការ​ចរចា អំពី TPP យ៉ាង​ឆាប់ៗ។

រីឯលោក Michael Froman បានចែក​រំលែក​អំពីយថាទស្សន៍ នៃការចរចា​ TPPហើយ​ក៏វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​ចរចា​ទ្វេភាគី វៀត​ណាម-អាមេរិក ក្នុង​ក្របខ័ណ្ឌ​TPP ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ