22/09/2015 09:39 GMT+7 Email Print Like 0

ប្រធាន​រដ្ឋវៀត​ណាម​អញ្ជើញ​ចូលរួម​ពិធីរំលឹក​ខួបអនុស្សាវរីយ៍​លើកទី​៧០ ទិវាប្រ​ពៃណី​រ​បស់ផ្នែក​អធិការ​កិច្ច


ប្រធានរដ្ឋលោក Truong Tan Sang ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យជូនផ្នែកអធិការកិច្ច

នាព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៥ នៅរដ្ឋធានី​ហាណូយ អធិការ​កិច្ច​រដ្ឋាភិបាល​វៀតណាម​បាន​រៀប​ចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៧០ ទិវាប្រពៃណី (ថ្ងៃទី​២៣ខែវិច្ឆិកា) និង​មហា​សន្និបាត​ប្រឡង​ប្រណាំង​ស្នេហារ​ជាតិ​លើក​ទី​៤។ ថ្លែង​មតិនៅទី​នេះ ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang បាន​ស្នើ​ឲ្យ កម្មាភិបាល​ និយោ​ជិក​នៃផ្នែកអធិការ​កិច្ច​ប្រមូលផ្ដុំ​អនុវត្ត​ល្អនូវ​ការងារសេនាធិការ សំរាប់​បក្ស រដ្ឋ​ក្នុង​ការ​កសាង​និង​កែលំអររបៀប​របបអធិការ​កិច្ច បណ្ដឹង​តវ៉ា​បណ្ដឹង​បរិហារ។ លោក​ Truong Tan Sang បាន​លើក​ច្បាស់​ថា៖ “ការងារ​បង្ការ​ប្រឆាំង​អំពើ​ពុករលួយ​ជាវិស័យ​ដ៏សែន​សំខាន់ មួយប៉ុន្តែ​ស្មុគស្មាញ​ដែលទាម​ទារ​ឲ្យផ្នែក​អធិការកិច្ច​ត្រូវមាន​ឫទ្ធនុភាព​ដ៏រឹងមាំ។ រួមជាមួយការងារ បង្ការ​ប្រឆាំង ត្រូវ​ជំរុញ​ការ​រក​ឃើញ​ទង្វើរ​អំពើ​ពុក​រលួយ ប្ដឹង​បរិហារអំពើពុក រលួយ។​ នៅពេលរក​ឃើញត្រូវ​ត្រួត​ពិនិត្យ ស៊ើបអង្កេត ដោះស្រាយ​ទាន់​ពេល វេលា និង​ស្របតាម​ច្បាប់”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ