25/03/2015 14:53 GMT+7 Email Print Like 0

ប្រធាន​រដ្ឋវៀតណាម​លោកTruong Tan Sangទទួល​ជួបសន្ទនា​ជាមួយថ្នាក់​ដឹកនាំ​របស់ឡាវ

បន្តដំណើរទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី២៤ខែមិនាឆ្នាំ២០១៥ ប្រធានរដ្ឋ​វៀត​ណាមលោក Truong Tan Sang បាន​មានជំនួបសន្ទនាជា​មួយនាយករដ្ឋមន្ត្រី​ឡាវ លោក Thongsing Thamavong និង ប្រធាន​រដ្ឋសភា​លោក​​ស្រី Panu Dathotu ។​ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំ​ពីរាល់វិធានការសំដៅអនុវត្តប្រកបដោយ​ជោគ​​​ជ័យ និងត្រឹមត្រូវរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រ​​វាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀង​លើកទី៣៧នៃ​គណៈ​កម្មាធិការអន្តរសភា​វៀតណាម-ឡាវ ព្រមទាំង​សន្យាចុះផ្សាយបណ្តាយន្ត​ការគោលនយោបាយ បង្ក​លក្ខណៈ​​ងាយស្រួល សម្រាប់កិច្ចសហប្រតិបត្តិ​ការពាណិជ្ជកម្ម​ និងវិនិយោគរវាងប្រទេសទាំងពីរ។ ប្រទេស​ទាំង​​ពីរ​ក៏ខំប្រឹងប្រែង​នាំ​តម្លៃប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​នាឆ្នាំ២០១៥ ឡើង​ដល់២ពាន់​លានដុល្លារ​អាមេរិក។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរអំពីបញ្ហា​អន្តរជាតិនិងតំបន់​មួយចំនួន ដោយព្រម​ព្រៀង​បង្កើន​កិច្ចសហ​ប្រតិបត្តិ​ការដ៏​ស្អិតរមួត​នៅបណ្តាវេទិ​ការពហុ​ភាគី បន្តរួមជាមួយបណ្តាប្រទេសអាស៊ាន បង្កើនសាមគ្គីភាព​អាស៊ាន និង​​អនុវត្ត​ដោយ ជោគជ័យការបង្កើតសហគ​មន៍អាស៊ាននា​ចុងឆ្នាំ២០១៥នេះ។ លោក​ប្រធានរដ្ឋ​វៀតណាម Truong Tan Sang បានអះអះអាង​ថា វៀតណាមគាំទ្រ​ឡាវក្នុង​តួនាទី​ជាប្រធានអាស៊ាននា​ឆ្នាំ២០១៦។
 
ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotu ថ្នាក់ដឹកនាំទាំងពីររូបបានព្រមព្រៀង រក្សា​​ការផ្លាស់ប្តូរគណៈប្រតិភូ​ជាប្រចាំរ​វាង​បក្សទាំងពីរ រដ្ឋាភិ​បាល និង​រដ្ឋសភានៃប្រទេសទាំង​ពីរ។ ក្នុង​ឱកា​ស​​នេះ​ដែរ លោកប្រធានរដ្ឋវៀត​ណាមបានវាយ​តម្លៃខ្ពស់​ចំពោះការ ដែលលោកស្រីប្រធាន រដ្ឋ​សភាឡា​វ​នឹង​ទៅ​បំពេញទស្សនកិច្ចវៀត​ណាមនិង​ចូលរួម មហាសន្និបាត សហភាពអន្តរស​ភាលើកទី១៣២ នឹង​បាន​រៀប​ចំនៅ​វៀតណាមនាចុង​ខែមិនា​នេះផងដែរ។

លោកប្រធានរដ្ឋវៀតណាម Truong Tan Sang និងអតីតប្រធានបក្សប្រជាជន
បដិវត្តន៍ឡាវ (រូបថតៈ QDND)

រក្សាពូនជ្រុំនិងអភិវឌ្ឍន៍ដោយឥតឈប់​ឈរទំនាក់ទំនងមិត្តភាព ជាប្រពៃណីរវាងវៀតណាម-ឡាវ។ នេះជា​ការ​​អះ​អាងរបស់ប្រធាន​រដ្ឋវៀតណាម​លោក Truong Tan Sang ក្នុង​ការជួបសន្ទនាជាមួយថ្នាក់​ដឹកនាំបក្ស រដ្ឋ និង​រដ្ឋ​សភា និងសរសេរនៅមណ្ឌលកេរិ៍ដំណែល​លោកប្រធាន ព្រះអង្គម្ចាស់​ Xuphanuvong ក្នុង​ក្រប​ខ័ណ្ឌ​ដំណើរ​​ទស្សន​កិច្ចនិងបំពេញ​ការងារ​នៅឡាវ នា​ព្រឹកថ្ងៃទី២៤ខែ​មិនាឆ្នាំ​២០១៥។

ក្នុងការជួបសន្ទនាជាមួយលោកប្រធានរដ្ឋ Truong Tan Sang អតីតប្រធាន​បក្សប្រជាជនបដិវត្តន៍ឡាវ និង​ជាអតីត​ប្រធានសាធារណរដ្ឋប្រជាធិប​តេយ្យ ប្រ​ជាមានិតឡាវ លោក Khamtay Xiphadon បាន​ស្នើ​ថ្នាក់​ដឹក​នាំ​នៃ​​​ប្រ​ទេស​ទាំងពីរ​វៀតណាម​និងឡាវ បន្តការរៀបបណ្តាជំនួបប្រាស្រ័យជាន់ខ្ពស់ ដើម្បីជូន​ដំណឹង ឲ្យ​គ្នា​ទៅ​វិញ​​ទៅមកអំពីស្ថានភាពនៅប្រ​ទេសនីមួយៗ និងចែករំលែក​អំពី​ប្រធាន​បទដែល​ភាគីទាំង​ពីរមាន​ការយក​ចិត្ត​ទុក​ដាក់​ដូចគ្នា រួមចំណែកលើក​កំពស់ទំនាក់ទំនងវៀតណាម ឡាវពូន​ជ្រុំចំណង​មិត្តភាព​រវាង​បក្ស​ទាំង​ពីរ​ ប្រ​ជា​ជាតិទាំងពីរ​ឲ្យគង់វង្សជាអមតៈ។ នៅទីនេះ លោក Truong Tan Sang បានអះ អាង​ថា ទោះ​បីស​ភាព​ការ​លើ​ពិ​ភពលោកនិងក្នុងតំបន់មាន​បំរ៉ែបំរួលក៏​ដោយ ប៉ុន្តែ ឆ្លងតាមដំណាក់កាល​ប្រវត្តិសាស្រ្តជា​ច្រើន ទំនាក់​ទំនង​ស្មោះស​ររវាងប្រទេស​ទាំងពីរកាន់តែបានស្អិតរមួតពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

ទទួលលោក Truong Tan Sang នៅអាស័យដ្ឋានរបស់ខ្លួន  អតីត​ប្រធានរដ្ឋ​សភា លោក Xaman Vinhaket បាន​អះ​អាងថា ប្រជាជនឡាវ​ជានិច្ចកាលកត់​ទុក ក្នុងដួងចិត្ត​នូវចំណង​មិត្ត​ភាព និង​ផ្សព្វ​ផ្សាយ​ទៅកាន់​ជំនាន់​វ័យ​ក្មេង​​ដោយចាត់​ទុក នេះជា​ទ្រព្យសម្បត្តិ​មិនអាចកាត់​ថ្លៃបាន​ឡើយ។​នៅមណ្ឌល​កេរិ៍​ដំណែល​អតីត​លោក​ប្រ​ធាន ព្រះអង្គម្ចាស់ Xuphanuvong​ លោក Truong Tan Sang បានចែងថា បក្ស រដ្ឋ​វៀតណាម​ជានិច្ចកាល ចងចាំ នូវមនោសញ្ចេតនាដ៏ធំធេង​របស់លោក​ប្រធាន Xuphanuvong ចំពោះបុព្វហេតុ តស៊ូ​ដណ្តើម​ឯករាជ​របស់​ប្រ​ទេស​​ជាតិ និងការផ្លាស់ប្តូរ​ថ្មីរបស់វៀត​ណាម ព្រម​ទាំងត្រៀមខ្លួនជាស្រេច​រួមជាមួយ​បក្ស រដ្ឋ​និង​ប្រ​ជា​ជន​​ឡាវ​​ពង្រឹង​និង​​​ពង្រី​កទំនាក់ទំ​នងមិត្តភា​ពជាប្រពៃ​ណី ចំណងសាមគ្គី​​ពិសេស​និងកិច្ច​សហប្រតិបត្តិ​​ការ លើ​គ្រប់​វិស័យ​​​រវាងវៀតណាម​ជាមួយឡាវ​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ