28/11/2014 15:23 GMT+7 Email Print Like 0

ប្រធានាធីបតីហុងគ្រីអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម


ពិធីទទួលលោកប្រធានាធិបតីហុងគ្រី Ader Janos (ខាងស្ដាំ)នាព្រឹកថ្ងៃទី២៧ វិច្ឆិកានៅហាណូយ

នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ប្រធានាធិបតីសាធារណៈរដ្ឋហុងគ្រីលោក Ader Janos បានចាប់ផ្ដើមដំណើរ​ទស្សនកិច្ច​​ថ្នាក់រដ្ឋ​នៅ​​វៀតណាមតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។​ក្នុង​ឱកាស​នេះ ថ្នាក់ដឹកនាំទាំង២រូបនឹងផ្លាស់ប្ដូរមតិអំពីវិធានការសំដៅបង្កើននិងធ្វើឲ្យស៊ីជំរៅថែមទៀតទំនាក់​ទំ​នង​មិត្តភាព​ជាប្រពៃណី កិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងប្រទេសទាំង ២ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំបណ្ដុះបណ្ដាលជាដើម។តាមគម្រោងប្រធានាធិបតី Ader Janos ជួប​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងប្រធានរដ្ឋសភាលោក Nguyen Sinh Hung ចូលរួមវេទិការ​អង្គភាព​អាជីវកម្មវៀតណាម-ហុងគ្រី ជួបប្រាស្រ័យជាមួយដំណងរបស់សមាគមមិត្តភាពវៀតណាម-ហុង​គ្រី​និង​ទៅ​ទស្សនា​នៅ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ