19/11/2018 09:53 GMT+7 Email Print Like 0

ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind អញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់ រដ្ឋនៅវៀតណាម

 ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងលោកជំទាវអញ្ជើញមក បំពេញ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​វៀត​ណាម ចាប់ពីថ្ងៃទី​១៨ ដល់ថ្ងៃទី​២០ ខែវិច្ឆិ​កា ឆ្នាំ​​២០១៨​ តាមការអញ្ជើញរបស់អគ្គ​លេខាបក្ស​ ប្រធាន​រដ្ឋវៀត​ណាម​លោក​ Nguyen Phu Tro​ng​។
 
ដំណើរទ​ស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខា​ន់ក្នុង ការបន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ភាពជាដៃ​គូ​យុទ្ធ​សាស្ត្រ​​គ្រប់ជ្រុងជ្រោ​យ រវាងវៀតណាមនិងឥណ្ឌាអោយកាន់តែល្អប្រ​សើរពីមួយថ្ងៃទៅមួ​យថ្ងៃ។
 
ដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋមកកាន់វៀតណាមរបស់ប្រធានាធិបតីលោក Ram Nath Kovind នឹង​រួម​ចំណែក​ជំរុញថែម​ទៀតនូវកិច្ចសហប្រតិបតិ្តការទ្វេ​ ភាគីលើវិស័យជាច្រើន។​ នេះជាការ​វាយតម្លៃ​រួម​របស់​មជ្ឈដ្ឋាន​អ្នកជំនាញ​និង​អ្នក ប្រាជ្ញឥណ្ឌាចំពោះព្រឹត្តិការណ៍​នេះ។​
 
បណ្ឌិត Faisal Ahmed ប្រធានដេប៉ាតឺម៉ង់ពាណិជ្ជកម្មអន្តរជាតិនៃសាកល វិទ្យាល័យគ្រប់គ្រង FORE របស់ឥណ្ឌា បាន​រំពឹង​ទុក​ថា ដំណើរទស្សនកិច្ចនៅ វៀត​ណាមរបស់ប្រធានាធិប​តីឥណ្ឌា​លោក Ram Nath Kovind នឹង​ធ្វើអោ​យ ​ទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍយ៉ា​ងស៊ីជំរៅថែមទៀត ជាពិសេសគឺ​ក្នុង​បរិបទ ដែល​វៀត​ណាម​កំពុង​ដើរតួនា​ទីដ៏​សំខាន់ក្នុងគោលនយោបាយ “ឆ្ពោះ​ទៅទិស ខាងកើត” របស់ឥណ្ឌា៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ