18/11/2018 10:55 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកបើកចំហលទ្ធភាពមិនដាក់ទណ្ឌកម្មពន្ធបន្ថែមលើទំនិញរបស់ចិន


 ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump (TTXVN)

 លោកប្រធានាធិបតី​ Donald Trump បានឲ្យដឹងថា" ចិន​មាន​គោលបំណង់​ចង់ចុះ​ហត្ថលេខា​លើកិច្ច​​ព្រម​ព្រៀង​​មួយ​។ នាថ្ងៃទី​១៦​​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បានប្រកាស​ថា​ចិន​​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បីស្វែងរកកិច្ចព្រមព្រៀង​មួយ សំដៅ​ដោះស្រាយ​ភាពតានតឹង​ពាណិជ្ជកម្ម​ ហេ​តុ​ដូច្នេះហើយ អាមេរិក​អាចមិន​ចាំបាច់​ដាក់​ទណ្ឌកម្ម​ពន្ធបន្ថែម​លើទំនិញ​នាំចូល​របស់​ចិន​ឡើយ​។ លោក​ប្រធា​នាធិបតី Donald Trump បានឲ្យដឹងថា"​ ចិនមាន​គោលបំណង់​ចង់ចុះ​ហត្ថលេខា​លើកិច្ចព្រម​ព្រៀងមួយ​។ ពួក​គេបាន​ផ្ញើបញ្ជីរាយ​នាមនៃអ្វីដែល​ពួកគេបាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បីអនុវត្តន៍​"។ ក្នុង​បញ្ជី​នេះ​ប៉េកាំង​បាន​លើកឡើងនូ​វជំពូកចំនួន ១៤២តាមសំណើ​ររបស់​ វ៉ាស៊ីនតោន ប៉ុន្តែមាន​ជំពូកចំនួន ៤ ឬ ​៥ គឺ​ត្រូវ​បដិសេធ​។ ទោះបីជាមិន​បានបញ្ជាក់​ច្បាស់លាស់​ក៏ដោយក៏ថ្នាក់​ដឹកនាំអាមេរិក​រូបនេះបាន​សម្ដែងនូ​វ​ជំនឿក​ជាក់​ថារាល់​​ជំពូក​ទាំងនេះត្រូវបាន​ដោះ​ស្រាយជាមួយចិ​ន​​ផង​ដែរ៕ 
 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ