19/09/2018 09:26 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិក លោក Donald Trump វាយតម្លៃខ្ពស់ចំពោះ​ជំហាន​អភិវឌ្ឍន៍នៃទំនាក់ទំនងភាព​ជាដៃគូលើគ្រប់​​ជ្រុងជ្រោយ រវាង​វៀត​ណាមនិងអាមេរិក


 ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក លោក Ha Kim Ngoc  និងប្រធានាធិបតីអាមេរិកលោក Donald Trump

 នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៨ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព​វៀតណាម​ប្រចាំនៅ សហរដ្ឋ​អាមេរិក​​លោក លោក Ha Kim Ngoc បានជូនសារតាំងរបស់ប្រធានរដ្ឋវៀត​ណាមលោក Tran Dai Quang ចំពោះ​ ប្រធានាធិបតី​អាមេរិក លោក Donald Trump។
 
បន្ទាប់​​មកនៅក្នុងជំនួបជាមួយ លោក Ha Kim Ngoc នៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក Donald Trump បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ នៃទំនាក់​ទំនងភាព​ជាដៃគួយុទ្ធសាស្ត្រ​លើគ្រប់​ជ្រុង​ជ្រោយ​រវាង​អាមេរិក​ និងវៀតណាម។ លោក Dona​ld Trump បានថ្លែងអំណរគុណចំពោះការទទួលស្វា​គមន៍យ៉ាងកក់ក្តៅ ដែ​លរដ្ឋ​ និ​ងប្រជាជនវៀតណាមលៃទុកសម្រាប់លោក នៅក្នុ​ងដំណើរទស្សនកិច្ចនៅវៀតណា​ម និង​ការចូល​រួមសន្និ​សីទ​ជាន់​ខ្ពស់ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិ​ច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នាខែវិច្ឆិកាឆ្នាំ ២០១៧ ​ព្រម​ទាំង​ផ្ញើការសាក​សួរសុក្ខទុកជូនចំពោះថ្នាក់ដឹកនាំ ​និងប្រជាជនវៀត​ណាម​។
 
ចំណែក​ខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc ក៏បាន​វាយតម្លៃខ្ពស់​ចំពោះ​ទំនាក់​ទំនងភាព​ជាដៃគូ​យុទ្ធសាស្ត្រ​លើគ្រប់ជ្រុងជ្រោយរវាងវៀតណាម​ និងអាមេរិក ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង​ក្លា និង​រស់​រវើក​ជាង​ពេល​​ណា​ណាទាំង​អស់លើគ្រប់​វិស័យ។ លោកបន្តអះអាងថា វៀ​តណាមត្រៀមខ្លួនជាស្រេច រួមជាមួយ​អាមេរិក​ក្នុង​​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍ដូចគ្នា ដើម្បីផល​ប្រយោជន៍​របស់​ប្រជាជន​នៃប្រ​ទេស​​ទាំង​ពីរ ដើ​ម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិកា​រនិងការអភិវឌ្ឍន៍នៅ​ក្នុងតំ​បន់ និង​លើ​ពិភពលោក​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ