14/09/2018 07:20 GMT+7 Email Print Like 0

ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីឥណ្ឌូ នេស៊ីលោក Joko Widodo និងភរិយាបានបញ្ចប់ប្រកប ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងភរិយា។


ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អញ្ជើញប្រកបដោយជោគជ័យដំណើរទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម (រូបថតៈ VOV)

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី លោក Joko Widodo បានជួបពិភាក្សាជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang; ជួបសន្ទនាជាមួយអគ្គលេខាបក្ស លោក  Nguyen Phu Trong;  ជួបសវនការជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម - ឥណ្ឌូណេស៊ីស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និង​បង្កើតឱកាសដើម្បីផ្លាស់ប្តូរទស្សនៈ គោលគំនិតនិងគំនិតផ្តួចផ្តើមលើបញ្ហាជាយុទ្ធសាស្រ្តមួយចំនួនតាម​រយៈ​យន្តការនិងការពិគ្រោះយោបល់។ ទន្ទឹមជាមួយគ្នានោះ  ពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកតុលាការនិងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានព្រមព្រៀង ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យថាមពល អាកាសចរណ៍និងដែនសមុទ្រ ក្នុងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល ជាដើម។

ភាគីទាំងពីរបានអះអាងឡើងវិញ នូវការគាំទ្ររបស់ខ្លួនចំពោះការអនុវត្តពេញលេញសម្រាប់សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកំពុងមានការវិវឌ្ឍល្អរវាងអាស៊ាននិងចិន រួមទាំងរីករាយចំពោះដំណើរការរីកចម្រើននៃកិច្ចចរចាស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋឥណ្ឌូនេស៊ី ដំណាក់កាល ២០១៩ - ២០២៣ និងសេចក្តីប្រកាសរួមស្តីពី កិច្ចសហប្រតិបត្តិការស្ម័គ្រចិត្តចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពី ការនេសាទខុសច្បាប់​មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង ដែលហៅកាត់ថា IUU និងជម្រុញការគ្រប់គ្រងមុខរបនេសាទប្រកបដោយនិរន្តភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ