12/09/2018 09:44 GMT+7 Email Print Like 0

ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងភរិយាចាប់ផ្តើមទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងភរិយាបានអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ ទី ១២ ខែកញ្ញា ឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមលើកនេះរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាមនិងឥណ្ឌូណេស៊ី មានការវិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍​ គិតតាំងពីដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នាខែសីហាឆ្នាំ​២០១៧​ មក និងជារបត់សំខាន់មួយជួយជម្រុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនៅក្នុងដំណាក់កាលថ្មីក្រោយរយៈពេល៥ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រមក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ