29/08/2018 12:11 GMT+7 Email Print Like 0

ប្រធានាធិបតី Abdel Fattah Al Sisi និងប្រធានរដ្ឋ Tran Dai Quang បើកសន្និសីទសារព័ត៌មានប្រកាសលទ្ធផលនៃកិច្ចចរចា


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីអេហ្ស៊ីប លោក Absel Fattah Al Sisi នៅក្នុងសន្និសីទសារព័ត៌មាន

 បន្ទាប់​ពីជំនួបចរចានាថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០១៨ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi និងប្រ ធាន​រដ្ឋ​វៀតណាម លោក Tran Dai Quang បានធ្វើ​ជា​សហ​អធិបតី​សន្និសីទ​សារព័ត៌​មាន​ដើម្បី​ប្រកាស​លទ្ធផល​នៃកិច្ច​ចរចា​នេះ។​
 
ប្រធានាធិបតីលោ​ក Abdel Fattah Al Sisi បានឲ្យដឹងថា ជំនួបចរចារវាង​លោកជា​មួយ​ប្រធាន​រដ្ឋវៀត​ណាម​លោក​ Tran Dai Quang ទទួលបានជោគជ័យ។ ជាក់ស្តែងគឺ ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​មតិលើ​បញ្ហា​មួយ​ចំនួន​ក្នុងទំ​នាក់ទំ​នងទ្វេភាគីក៏​ដូចក្នុងកិច្ច​សហប្រតិបត្តិការ​លើបណ្តាវេទិកា​អន្តរជាតិ​បញ្ហាតំបន់​ដែលមាន​ការយក​ចិត្តទុក​ដាក់ដូច​គ្នា។​

ភាគី​ទាំងពីរក៏បានផ្លាស់ប្តូរមតិលើកិច្ចសហប្រតិបត្តិការមួយចំនួនដូចជាក្នុងវិស័យនយោបាយយោធា សន្តិសុខ​ ប្រឆាំងភេរវកម្ម កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចនិង​បើកចំហទីផ្សារ​សម្រាប់ទំនិញ​វៀត​ណាម​និង​អេហ្ស៊ីបផង​ដែរ​។ ប្រធានាធិបតី លោក Abdel Fattah Al Sisi បានអះអាងថា អេហ្ស៊ីបបាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយវៀតណាម។ លោកក៏បានថ្លែងអំណរគុណដល់វៀតណាម​ដែលបាន​គាំទ្រអេហ្ស៊ីប​ចូលរួម​ក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិ បត្តិការនៅអាស៊ីអាគ្នេយ៍ តាមនោះ ពង្រឹងទំនាក់​ទំនង​រវាង​អេហ្ស៊ីប​និងបណ្តាប្រ ទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាទំនាក់ទំនងជាមួយវៀតណាម។ ។

រីឯប្រធានរដ្ឋលោក​ Tran Dai Quang បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរមតិ លើ​គ្រប់​ជ្រុង​ជ្រោយ​នៃទំនាក់​ទំនង​ទ្វេភាគីនិងទទួលបានការឯកភាពខ្ពស់ ចំពោះទិសដៅនិងវិធានការ សំដៅរឹតបន្តឹងទំនាក់​ទំនង​​នយោបាយ​  ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋ​កិច្ច វប្បធម៌ វិទ្យា​សាស្ត្រនិង​បច្ចេក​វិទ្យា ​ការអប់រំ បណ្តុះ​បណ្តាល​និងចាត់​ទុកកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមូលដ្ឋាន​សម្រាប់​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីកាន់តែជាក់ស្តែងនិងស៊ីជម្រៅ៖ “ភាគីទាំងពីរបានឯក ភាពបង្កើនទំនុកទុកចិត្តន​យោបាយ​​តាមរ​យៈការរក្សាជាប្រចាំ រាល់ដំណើរទស្សនកិច្ច បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ​ ជម្រុញការជួបប្រាស្រ័យប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ជម្រុញកិច្ចសហប្រតិប ត្តិការរវាង​ប្រទេស​ទាំងពីរ​នៅបណ្តាវេទិកាពហុភាគី ជាពិសេស ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ កិច្ចសហប្រតិបត្តិការ Nam-Nam ​ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការ Francophone ផងដែរ។ តាមនោះបង្កើតមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍នូវទំនាក់ទំនងវៀតណាម- អេហ្ស៊ីបឲ្យបានរឹងមាំជានិច្ច”។
 
ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា ភាគីទាំងពីរបានប្តេជ្ញា នាំទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យទទួល​បាន​១ពាន់លានដុល្លាអាមេរិក នាពេលខាងមុខ។ ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា៖ “ភាគីទាំងពីរ​បាន​ឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីបរិយាកាស ឱកាសវិនិយោគ​នៅប្រទេសនីមួយៗ​និង​មាន​យន្តការអាទិភាពពិសេស ​ជម្រុញការវិនិយោគលើវិស័យមួយចំ​នួន ដូចជា បច្ចេកវិទ្យាព័ត៌​មាន​ ផលិត​ទំនិញ​ប្រើប្រាស់​ កែច្នៃកសិផល។ វៀតណាមក៏​បានត្រៀមខ្លួនជាស្រេច ​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​សហគ្រា​សអា​ហ្ស៊ីបមក​ធ្វើការ​វិនិយោគ​នៅវៀត​ណាម​លើវិស័យ​ដែល​អេហ្ស៊ីបមាន​ប្រៀបខ្លាំង​និង​វៀត​ណាម​មាន​តម្រូវ​ការ​”។​
 
នារសៀល​ថ្ងៃដដែល ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah Al Sisi បានរៀបចំពិធី​ជប់លៀង​អបអរសាទរ​ប្រធាន​រដ្ឋវៀត​ណាម​ លោក Tran Dai Quang និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណា​មផ​ងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ