28/08/2018 09:24 GMT+7 Email Print Like 0

ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi អញ្ជើញ​ធ្វើជាអធិបតីក្នុងពិធីទទួល បដិសណ្ឋារកិច្ច​និងជំនួបចរចាជាមួយ​ប្រធាន​រដ្ឋវៀតណាម​លោក Tran Dai Quang


 ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ TTXVN)

 ទទួល​សេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាបដឹកនាំគណៈ ប្រតិភូជាន់​ខ្ពស់វៀត​ណាម​បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​អេហ្ស៊ីប​ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៨។ ​
 
នារសៀល​ថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០១៨ ពិធីទទួល បដិសណ្ឋារកិច្ច​ជាផ្លូវការប្រធានរដ្ឋ​លោក Tran D​ai Quang លោក​ជំទាវនិង គ​ណៈប្រតិភូជាន់​ខ្ពស់​វៀត​ណាម ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​មហោ​ឡារឹត​នៅវិមាន​ប្រធានា​ធិបតី​អេហ្ស៊ីប​។
 
ក្រោយ​ពីពិធី​ទទួល ប្រធានរដ្ឋលោក ​Tran Dai Quang និងប្រធានាធិបតី អេហ្ស៊ី​បលោក​ Abdel Fattah Al Sisi បាន​ដំណើរ​ការ​ចរចា។ លោកប្រធានា ធិបតីអេហ្ស៊ីប​បានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ​លោក​ Tran Dai Quang ជាព្រឹត្តិការណ៍​សំខាន់ដែល​បង្កើតកម្លាំងចលករសម្រាប់​ទំនាក់ទំនង​មិត្តភាព ប្រពៃណី និង​កិច្ច​សហប្រតិបតិ្តកា​រ​លើវិស័យជាច្រើនរវាងប្រ​ទេសទាំង ពីរឈាន​ចូលដំណាក់​កាល​អភិវឌ្ឍថ្មី​ដ៏ស៊ីជំរៅ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​មុន។
 
ថ្នាក់​ដឹកនាំទាំងពីររូបបានកត់សម្គាល់នូវការរីកចម្រើនក្នុងទំនាក់ទំនង ទ្វេភាគីនាពេលកន្លងទៅ ដោយ​មាន​ការរៀប​ចំសម័យប្រជុំលើកទី១អនុគ​ណៈ កម្មការ​សហប្រតិបតិ្តការ​អំពីពាណិជ្ជកម្ម​និងឧស្សាហកម្ម​នៅអេហ្ស៊ីប​នាខែមេសាឆ្នាំ២០១៨ សំដៅលាតត្រដាងអនុវត្តន៍លទ្ធ​ផលដែលទទួលបាន​ក្នុងសម័យ​ប្រជុំ លើកទី៥គណៈ​កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម អេហ្ស៊ីបកាលពីខែសីហាឆ្នាំ ២០១៧។ ប្រធានា​ធិបតីលោក Al Sisi បាន​សន្យាថា នឹងបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ន​នានា​របស់​អេហ្ស៊ីប​បង្ក​គ្រប់​លក្ខណៈ​ងាយស្រួល​ដើម្បីសហគ្រាស​និង ​ទំនិញវៀតណាមជ្រៀតចូលទីផ្សារអេហ្ស៊ី​ប៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ