07/07/2018 11:16 GMT+7 Email Print Like 0

ប្រធានាធិបតី El Salvador វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម


ប្រធានាធិបតី El Salvador  វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម

នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៨ នៅរដ្ឋធានី San Salvador ប្រទេស El Salvador ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកនិង El Salvador  លោក Nguyen Hoai Duong បានជូនសារតាំងចំពោះប្រធានាធិបតី El Salvador លោក Salvador Sanchez Ceren។ ថ្លែងមតិនៅពិធីនេះ ប្រធានាធិបតី El Salvador បានសម្តែងនូវគោល​បំ​ណង​ថា​៖ ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតវៀតណាម ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពល្អប្រសើរវៀតណាម - El Salvador នឹងបនត្រូវបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសគឺក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម។ រីឯខ្លួនវិញ  ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoai Duong បានសន្យា​នឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនសំដៅពូនជ្រុំ ចំណងមិត្តភាពប្រពៃណីនិងទំនាក់ទំនងសហប្រតិបត្តិការ​លើគ្រប់វិស័យរវាង ប្រទេសទាំងពីរក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួនពិសេសគឺការយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី នាពេលខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ