07/07/2018 11:16 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកជឿជាក់ថា៖ មេដឹកនាំកូរ៉េខាងជើងចង់មានអនាគតផ្សេងមួយសំរាប់ប្រទេសជាតិ


 ប្រធានាធិបតីអាមេរិកជឿជាក់ថា៖ មេដឹកនាំកូរ៉េខាងជើងចង់មានអនាគតផ្សេងមួយសំរាប់ប្រទេសជាតិ

នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងក្តីសង្ឃឹមថា៖
ស.ប.ប.ក.នឹងបន្តឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរ ព្រមទាំង ជឿជាក់ថា៖ ថ្នាក់ដឹកនាំ Kim Jong-un ចង់មាន​អនាគតផ្សេងសំរាប់ប្រទេសជាតិ។ ថ្លែងមតិជាមួយអ្នកយកព័ត៌មានប្រធានាធិបតីអាមេរិកបានអះ​អាង​ថា​៖ លោកបានមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ Kim Jong-un នៅជំនួបកំពូលនៅសឹង្ហបុរីនាខែមិថុនាកន្លងទៅ។ ក្រៅពីនោះ ប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់ថា៖ អស់រយៈពេល ៨ ខែកន្លងទៅ ស.ប.ប.ក. មិនដំណើរការបាញ់កាំជ្រួចឬធ្វើពិសោធន៍នុយក្លេអ៊ែរណាមួយឡើយ។ ប៉ុន្តែ គ្មានអ្វីធានាបានថា ព្យុងយ៉ាងមិនចាប់ផ្តើមសកម្មភាពនេះឡើងវិញឡើយ។ ប្រសិនបើប្រការកើតមានឡើង លោក Donald Trump នឹងមិនពេញចិត្តទេ។ នាថ្ងៃដដែលលើគេហទំព័រសង្គម Twitter ក្នុងដំណើរទៅបំពេញទស្សកិច្ចនៅព្យុងយ៉ាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា៖ ប្រធានាធិបតីអាមេរិកជឿកជាក់ទៅលើថ្នាក់ដឹកនាំកូរ៉េខាងជើងចង់តាឲ្យមានអនាគតល្អប្រសើរមួយសំរាប់ប្រជាជនកូរ៉េខាងជើង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ