23/06/2018 11:53 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកអះអាងថា៖ កូរ៉េខាងជើងចាប់ផ្តើមការលុបបំបាត់នុយក្លេអ៊ែរ


 ប្រធានាធិបតីអាមេរិកអះអាងថា៖ កូរ៉េខាងជើងចាប់ផ្តើមការលុបបំបាត់នុយក្លេអ៊ែរ

 នាថ្ងៃទី២១ ខែមិថុនា ​ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក D​onald Trump បានចាត់ ទុកថា៖ ​ស.ប.ប.ក. កំពុង​បំផ្លាញ​ទីកន្លែងធ្វើសាកល្បងកាំជ្រួចធំចំនួន​ ៤ នៃ ប្រទេសនេះ ហើយ​ «ដំណើរការ​លុបបំបាត់​នុយក្លេអ៊ែរ​ទាំង​ស្រុង​បានចាប់ផ្តើម»។​ ទន្ទឹមនឹងនោះ លោក Don​ald Trump បានអះអាងដែរថា៖ ទំនាក់ទំ​នងរវាងលោក និ​ងថ្នាក់​ដឹក​នាំ ស.ប.ប.ក. លោក ​ Kim Jong-un នឹង «នាំមកនូវជោគ​ជ័យដ៏ធំ» ក្នុងការ​ខំប្រឹង​ប្រែង​លុបបំបាត់​នុយក្លេអ៊ែរ​ហើយបញ្ចប់​រាប់សិបទស្សវត អមិត្តរវាងប្រទេ​សទាំងពីរ។ នាថ្ងៃទី២១ ខែ​មិថុនា អ្នកនាំពាក្យ​ក្រសួង​កាបរទេស​ អាមេរិក លោកស្រី Hea​ther Nauert បានឲ្យដឹងថា៖ រដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក M​ike Pompeo នឹងអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចនៅ ស.ប​.ប.ក. នាពេល ខាងមុខដើម្បីបន្តការ​ចរចា​អំពី​បញ្ហាពោល​ខាង​លើ៕​
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ