28/05/2018 09:21 GMT+7 Email Print Like 0

ប្រធានាធិបតីកូរ៉េខាងត្បូងជួនដំណឹងអំពីលទ្ធផលនៃជំនួបជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក.


 ប្រធានាធិបតីកូរ៉េខាងត្បូងជួនដំណឹងអំពីលទ្ធផលនៃជំនួបជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក.

នាថ្ងៃទី២៧ ខែឧសភា ​ឆ្នាំ​២០១៨ ប្រធានាធិបតីកូរ៉េខា​ងត្បូង លោក Moon Jae-i​n បាន​ឲ្យដឹងថា៖ ថ្នាក់ដឹក​នាំកូរ៉េ​ខាង​ជើង លោក Ki​m Jong-un បានអះអាងជាថ្មី ​ម្តងទៀត​នូវការ​ប្តេជ្ញាចិត្ត​លុបបំបាត់​នុយក្លេ​អ៊ែរនិង​ដំណើរ​កាជំ​នួបកំពូលជាមួយ ប្រធានា​ធិបតីអាមេរិក លោក Don​ald Trump ។ លោក Moo​n Jae-in បាន​ចេញ សេចក្តីប្រកាស​ពោលខាងលើនៅសន្និ​សីទកាសែតមួយនាថ្ងៃទី​​២៦ ​ខែ​ឧសភា។

ប្រធានាធិបតី​កូរ៉េខាងត្បូងក៏បានឲ្យដឹងថែម​ទៀតថា៖ ក្នុងជំនួបរជាមួយថ្នាក់ ដឹកនាំ ស.ប.ប​.ក. លោក Kim Jong-un  ភាគី​ទាំងពីរបានឯក​ភាពថា៖ ជំនួប កំពូលអាមេរិក-​ស.ប.ប.ក. ត្រូវប្រព្រឹត្ត​ទៅប្រកប​ដោយ​ជោគ​ជ័យ​​នាថ្ងៃទី​១២ ​ខែមិថុនា​ ខាងមុខ។ នាថ្ងៃទី២៧ ខែ​ឧភសា ទីភ្នាក់​ងារសារព័ត៌មានមជ្ឈឹម​ ស.ប.ប.ក. បាន​ឲ្យដឹង​ថា៖​ ​ថ្នាក់ដឹកនាំ Kim Jon​g-un បានសម្តែងនូវ​ឆន្ទៈប្តូរផ្តាច់​ក្នុងជំនួប​ជាមួយ​ប្រធានា​ធិបតីអាមេរិក​ហើយ​​សន្យាជំរុញ​យ៉ាងខ្លាំង​ដំណើរ​សន្តិភាព​លើឧបទ្វីប​កូរ៉េតាម​រយៈការ​លុបបំបាត់​នុយក្លេអ៊ែរ​និងការ​កែលំអ​ទំនាក់​ទំនង​អន្តរកូរ៉េ។ ខណៈពេលនោះ ប្រធានា​ធិបតីអាមេរិកលោក Dona​ld Trump បានឲ្យដឹងថា៖ ការ​ត្រៀម​រៀប​ចំឲ្យជំនួប​កំពូលជាមួយព្យុងយ៉ាងនាថ្ងៃទី​ ១២ មិថុនាខាងមុចកំពុង ប្រព្រឹ​ត្តទៅល្អប្រសើរ៕

 

តាម VOV​5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ