13/04/2018 22:49 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិក Donald Trump ពិនិត្យមើលលទ្ធភាពចូលរួម TPP ឡើងវិញ

នាថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ សេតវិមានបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាបណ្ដាមន្ត្រីជាន់ខ្ពស់ពិនិត្យមើលលទ្ធភាពចូលរួមកិច្ចព្រមព្រៀងភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ឡើងវិញ ប្រសិនបើអាចទទួលឲ្យបាន «កិច្ចព្រមព្រៀងល្អជាង១»។
 

លោក​ប្រធានាធិបតី​អាមេរិក Donald Trump (រូបថត៖ vnanet.vn)

សេចក្តីសម្រេចដែលត្រូវបានសមាជិក​សភានៃបណ្ដារដ្ឋដែលមានខឿនកសិកម្មខ្លាំងរបស់អាមេរិកស្វាគមន៍ហើយចាត់ទុកថា៖ កាយវិការអាចកត់សម្គាល់ការផ្លាស់ប្តូរ ១៨០ ដីក្រែរបស់ប្រធានាធិបតី Donald Trump ពេលដែលខ្លួនលោកផ្ទាល់បានជាអ្នកប្រឆាំងជំទាស់ TPP ក្នុងយុទ្ធនាការរកសម្លេងឆ្នោតហើយបានដកអាមេរិកចេញ​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះបន្ទាប់ពីទទួលដំណែងជាប្រធានាធិបតីនាឆ្នាំទៅវិញ។ ប៉ុន្តែ ក្នុងសេចក្តីប្រកាសនាថ្ងៃទី ១២ មេសា លេខាធិការរងនៃសារព័ត៌មានសេតវិមានលោកស្រី Lindsay Walters បានឲ្យដឹងថា៖
បទបញ្ជាថ្មីរបស់លោក Donald Trump ឯកភាពជាមួយបណ្ដាសេចក្តី​ប្រកាសមុនៗរបស់លោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ