11/05/2016 10:12 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកពិនិត្យមើលការលុបចោលបទហាមឃាត់អាវុធចំពោះវៀតណាម


ប្រធានាធិបតីអាមេរិកពិនិត្យមើលការលុបចោលបទហាមឃាត់អាវុធចំពោះវៀតណាម (Image: VNA)

នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦ មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា៖ ប្រធានាធិបតី Barack Obama កំពុងពិនិត្យមើលការលុបចោលបទហាមឃាត់អាវុធចំពោះវៀតណាមដែលអាមេរិកអនុវត្តក្នុងអំឡុងជាង ៣ ទសត្ស​​​កន្លងទៅ។ បណ្ដាការជជែក វែកញេកជុំវិញបញ្ហានេះប្រព្រឹត្តទៅក្នុងកាលៈទេសៈអាមេរិកកំពុងត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Obama សំដៅបង្កើនទំនាក់ទំនងរវាងវ៉ាស៊ីនតោននឹងហាណូយ។ ការ​លុប​ចោលទាំងស្រុងបទហាឃាត់អាវុធចំពោះវៀតណាមនឹងជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក​អភិវឌ្ឍន៍​​​ដោយឥតឈប់ឈរ ហើយគូសសម្គាល់នូវការ បោះ​ជំហានសកម្ម។ 

សមាជិកសភាអាមេរិកជាច្រើននាក់បានអំពាវនាវឲ្យរដ្ឋអំណាច Obama ពិនិត្យមើលការលុប​ចោល​បទ​ហាម​ឃាត​ពោលខាងលើ។ រដ្ឋអំណាចអាមេរិកនឹងទទួលការគាំទ្ររបស់ប្រធានគណៈកម្មាធិការកងទ័ពព្រឹទ្ធសភាអាមេរិក​ លោក John McCain៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ