16/04/2016 08:00 GMT+7 Email Print Like 0

ប្រធានាធិបតីរុស្ស៊ីធ្វើការសន្ទនា online ប្រចាំឆ្នាំជាមួយប្រជាពលរដ្ឋ


ប្រធានាធិបតីរុស្ស៊ីធ្វើការសន្ទនា online ប្រចាំឆ្នាំជាមួយប្រជាពលរដ្ឋ (Image: VNA)

នាពេលថ្ងៃត្រង់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ (តាមម៉ោងរុស្ស៊ី) នៅទីក្រុងម៉ូស្គូ​ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការសន្ទនា online លើកទី ១៤​ ជាមួយប្រជា​ពលរដ្ឋរុស្ស៊ី។ ក្នុងការ​សន្ទនា​ដែល​អូស​បន្លាយ​អស់​រយៈពេល ៣​ម៉ោងនិង ៣០ នាទី នោះលោក Vladimir Putin បានឆ្លើយសំណួរចំនួន ៨០ ក្នុង​ចំណោម​សំណួរ​ចំនួ​ន ២ លាន ៥ សែនរបស់ប្រជាពលរដ្ឋ។ ខ្លឹមសារសំ ខាន់​នៃការ​សន្ទនា​លើក​នេះគឺស្ថាន​ភាព​សេដ្ឋកិច្ច​ប្រទេសជាតិ ក៏ដូចជា បណ្ដា​បញ្ហាសន្តិសុខសង្គមរួម ជាមួយជីវភាពរស់នៅប្រ​ចាំថ្ងៃ។ តាម​លោក​ Vladimir Putin ថា៖ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ហាសំខាន់គឺត្រូវធានាប្រភពទុនវិនិ​យោគ លើក​កំពស់​ប្រសិទ្ធ​ភាពក៏ដូចជា ចំណាយសំរាប់ប្រជាពលរដ្ឋដើម្បី​ជួយឧតប្ថម្ភ មុខសញ្ញាងាយ​រងគ្រោះក្នុងសង្គម។ រដ្ឋាភិបាល​រុស្ស៊ី នឹងខំប្រឹង​ប្រែងមិនបោះពុម្ភ បន្ថែមប្រាក់ ព្រមទាំង ផ្លាស់ប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។

​ស្តីពីបញ្ហានៅសីរី ប្រធានាធិបតី Putin បានព្រមានថាប្រសិនបើមិនតស៊ូនឹង​លិទ្ធិភេរវកម្មនិយមទេ នោះគឺអង្គការ​រដ្ឋឥស្លាម​ស្វ័យប្រកាស (IS) អាចស្តារឡើង​វិញជាថ្មីម្តងទៀត។ ទោះបីជា រុស្ស៊ីបាន​ដកកង​កំលាំង​ស្នូលចេញ​ពីស៊ីរីក្តី ប៉ុន្តែ​កងទ័ពនៃប្រទេសនេះនៅមានកំលាំងខ្លាំង ហើយដណ្តើមមកវិញការត្រួត​ពិនិត្យ​នៅទីក្រុង​សំខាន់ៗ។ ស្តីពីទំនាក់ទងរវាងរុស្ស៊ីជាមយយប្រទេស ជិត​ខាងនានាដូចជា៖ អ៊ុយក្រែន​ Moldova Georgia និងទួរគី លោក Putin បាន​ចាត់ទុក​ថា៖ រុស្ស៊ីមិនស្ថិតក្នុងបញ្ជីឈ្មោះប្រទេសអមិត្តទេ។​រុស្ស៊ីចាត់​ទុកទួរគីជាប្រទេសជិតខាងមួយ ប្រជាជនទួរគីស្និទស្នាល ប៉ុន្តែ​អ្នកនយោបាយ​ទួរគីមួយ​ចំនួន​នៅមាន​ការខ្វែង​គំនិតជាមួយរុស្ស៊ី។ ទាក់ទិន​ដល់សំណួរអំពី​ការចាប់​ផ្តើម​ឡើវិញ​ជើង​ហោះហើរ​ទៅកាន់​អេហ្ស៊ីប​ និងបណ្ដា​ទួរ ទេសចរណ៍ទៅទួរគី  លោក Vladimir Putin បានឲ្យដឹងថា៖ នាបច្ចុប្បន្នស្ថានភាព នៅប្រទេសទាំងពីរពោលខាងលើនៅគ្រោះថ្នាក់ចំពោះប្រជាពល​រដ្ឋរុស្ស៊ី ដោយ ហេតុនេះ មិន​អាច​សន្យាណាមួយ​ឡើយ​។ ស្តីពីស្ថានភាពភាគខាងកើតអ៊ុយក្រែន ប្រធានាធិបតី Vladimir Putin បាន​ចាត់​ទុក​ថា៖ ការ​អនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk គឺជាដំណោះស្រាយតែ​មួយ​គត់។ មូល​ហេតុស្នូល​បណ្តាលឡើង​ជំលោះ​នេះគឺ​រដ្ឋអំណាច Kiev​ មិនអនុម័តលើ យន្តការពិសេសសំរាប់តំបន់ Donbass ទេ។ ផ្តោតទៅលើ​ទំនាក់ទំនង​ជាមួយ​អាមេរិក លោក Vladimir Putin បានចាត់ទុក​ថា៖ រុស្ស៊ីបាន​សហប្រតិបត្តិ​ការល្អ ជាមួយ​អាមេរិក​លើវិស័យជា​ច្រើន ដូចជា៖​ការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម ការប្រឆាំងរីករាលដាលអាវុធប្រល័យ​ពុធ​សាស្ត្រ​បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ជាដើម។ ស្តីពីឯកសារប៉ាណាម៉ា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន​វិភាគ​ថា៖ រាល់ព័ត៌មានគ្មានមូលដ្ឋានអំពីកណនី នៅឯបរទេសគឺប្រការបង្ករឿង​ហេតុ។ វាយ​តំលៃអំពី​ការប៉ះទង្គិច​នៅ  Nagorny Karabakh លោក Putin ព្រមាន​ថា៖ នេះគឺជាបញ្ហារសើប និងធ្វើយ៉ាង​ម៉េចដើម្បីស្ថាន​ភាព​មិនអាក្រក់ទៅៗ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ