25/05/2015 10:14 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកសន្យាជាថ្មីម្តងទៀតនូវការធានាសន្តិសុខសំរាប់អ៊ីស្រាអែល


ប្រធានាធិបតីអាមេរិកសន្យាជាថ្មីម្តងទៀតនូវការធានាសន្តិសុខសំរាប់អ៊ីស្រាអែល (Image: VNA)

នាថ្ងៃ​ទី​២៣ខែ​ឧសភាឆ្នាំ​២០១៥ ថ្លែង​មតិក្នុង​ដំណើរ​ទស្សនា​នៅវិហារ​ហ្ស៊ីប​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន ប្រធា​នាធិ​បតី​អាមេរិក លោក Obama បានឲ្យដឹង​ថា៖ កិច្ច​ព្រម​ព្រៀង​ប្រក​ខ័ណ្ឌ​ស្តីពី​បញ្ហា​នុយ​ក្លេអ៊ែ​ររវាង​អ៊ីរ៉ង់​និង​ក្រុម ​P5+1 ដែល​ទទួល​បាន​នាខែមេសារ​កន្លង​ទៅបាន​រួម​ចំណែក “ទប់​ស្កាត់” សកម្មភាព​មួយចំនួន​ក្នុង​កម្ម​វិធី នុយ​​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ លោក Obama បានសន្យា​ជាថ្មីម្តង​ទៀតថានឹង​ធានា​សន្តិ​សុខ សំរាប់​សម្ព័ន្ធ​មិត្ត​អ៊ីស្រា​អែល​​និងលុបចោល​រាល់ផ្លូវ​ដែលអនុញ្ញាត​ឲ្យ Tehran ធ្វើ​ម្ចាស់ គ្រាប់​បែក​នុយក្លេអ៊ែរ។ កាយ​វិការ​នេះ​ត្រូវ​បាន​វាយតំលៃជា​ការខំ​ប្រឹងប្រែង ​របស់​សេត​វិ​មាន​សំដៅប​ន្ធូ​ស្រាល​ភាពតាន​តឹង​ ជាមួយ​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​នា​ពេល​​ថ្មីៗនេះ ​ដែល​ទាក់ទិន​ដល់​បញ្ហា​នុយក្លេអ៊ែ​របស់​អ៊ីរ៉ង់។ ការ​ដោះស្រា​យបញ្ហា​នេះ​របស់​អាមេរិក​នៅ​ ជួប​​ការ​រិះគន់​​យ៉ាង​ខ្លាំង​ក្លា​ពីនាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។​ ក្នុងពេល​នោះ បណ្ដា​អ្នក​ចរចា​របស់​អ៊ីរ៉ង់​និង​ក្រុម P5+1 កំពុងខំប្រឹង​ប្រែង​អស់​ពី កំលាំង​កាយ​ចិត្ត​របស់​ខ្លួន ​ដើម្បី​ទទួល​ឲ្យបាន​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​ ស្តីពីបញ្ហា​នេះមុន​ថ្ងៃទី៣០ខែ​មិថុនា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ