06/06/2019 10:30 GMT+7 Email Print Like 0

ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែនអះអាងថានឹងរក្សាគោលជំហរនូវការចូលរួម EU និង NATO ក៏ដូចជាយល់ព្រមចរចារជាមួយរុស្ស៊ី


 ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន លោក  Volodymyr Zelenskiy
 

នាថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ថ្លែងនៅសន្និសីទសារព័ត៌មាននៅទីស្នាក់ការ NATO ប្រចាំនៅ​ទីក្រុង​ព្រុយ​សែល​ ប្រទេសបែលហ្សិក ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន លោក  Volodymyr Zelenskiy បានអះអាងថា គោល​ដៅ​របស់​ប្រទេសនេះគឺចូលរួមនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ (NATO) ព្រមទាំង​ត្រៀម​ខ្លួនជា​ស្រេចក្នុង​ការចរចារ​ជាមួយរុស្ស៊ី ដើម្បីបញ្ចប់ស្ថានភាពជម្លោះនៅតំបន់​ខាង​កើតនៃប្រទេសអ៊ុយក្រែន។

លោក ​Zelenskiy ក៏បានអះអាងថាកម្លាំងផ្នែកយោធារបស់រុស្ស៊ី គឺជា«បញ្ហាប្រឈមដ៏ធំដុំមួយ» ប៉ុន្តែលោក​មាន​បំណង​ចង់ឲ្យស្តារឡើងវិញនូវ កិច្ចព្រមព្រៀ​ងសន្តិភាពដែលសម្រេចបាននៅទីក្រុង Mi​nsk (ប្រទេស​បេឡារុស​) ស្តីពីការដោះស្រាយជម្លោះនៅតំបន់ខាងកើតនៃប្រទេស​អ៊ុយក្រែន។ លោកបានសង្កត់ធ្ង​ន់ទៀត​ថា អ៊ុយ​ក្រែន​ត្រៀមខ្លួនជាស្រេចចរចារ​ជាមួយរុស្ស៊ី ក៏ដូចជាអនុវត្តរាល់កិច្ចព្រ​មព្រៀង  Minsk ប៉ុន្តែជាដំបូង «​អ៊ុយក្រែន​ត្រូវតែមាន​សមត្ថភាពការពារលើខ្លួន​ជាមុនសិន»៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ