09/01/2016 09:48 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកប្រកាសមិនគាំទ្របេក្ខជនដែលប្រឆាំងជំទាស់ការគ្រប់គ្រងកាំភ្លើង


ប្រធានាធិបតីលោក Obama ស្រក់ទឹកភ្នែកនៅពេលនិយាយដល់ជនរងគ្រោះក្នុងការវាយប្រហារអំពើហឹង្សាដោយកាំភ្លើង (រូបថត៖Reuters)

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ប្រធានាធិបតីអាមេរិកលោក Barack Obama បានប្រកាស​ថា នឹង​មិន​បោះឆ្នោត​សំរាប់​បេក្ខជន​ឈរ​ឈ្មោះដំណែង ប្រធានាធិបតីឆ្នាំ២០១៦ប្រសិន​បើបេក្ខជន​រូប​នេះ​ប្រឆាំង​ជំទាស់​នឹង​ផែន​ការ​រឹត​បន្តឹង​ការ​គ្រប់​គ្រង​កាំភ្លើង។ ក្នុងអត្ថបទមួយចុះផ្សាយ​ នៅលើកាសែត “New York Times” លោក Obama បានសង្កត់ធ្ងន់​ថា ក្នុងឋានៈ​ជាប្រធានាធិបតី និង​ពលរដ្ឋអាមេរិកមួយរូប​លោក នឹងបន្តអនុវត្តន៍សកម្មភាពទាំងឡាយ ដែលអាច​ធ្វើ បាន ក្នុង​បញ្ហាគ្រប់​គ្រង​កាំភ្លើង។ នាថ្ងៃដដែល លោក Obama បានមានវត្តមាន នៅក្នុងកម្មវិធីពិចរណានៅ​លើ កាណាល​ទូរទស្សន៍ CNN ដើម្បីត្រៀមខ្លួនជាស្រេចពិភាក្សា​ ជាមួយមនុស្ស​មួយ ក្រុម​ដែល​រិះគន់​សកម្មភាព​ឯកតោភាគី​ក្នុង​ការ​ដោះស្រាយបញ្ហា​សន្តិសុខ​កាំភ្លើង នៅអាមេរិករបស់លោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ