25/11/2014 10:52 GMT+7 Email Print Like 0

ប្រធានាធិបតី Vladimir Putin បានអះអាងថា៖រុស្ស៊ីមិននៅឯកតោ


ប្រធានាធិបតី Vladimir Putin បានអះអាងថា៖រុស្ស៊ីមិននៅឯកតោ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៤​ បានអះអាង​ថា​៖​មូស្គូ​នឹង​មិនរងភាពឯកតោនៅលើ​ឆាកអន្តរជាតិឡើយ។​​ ហើយលោកក៏បានបដិ​សេធគ្រោះអាសន្ត​អំពី​បណ្ដា​ផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះខឿនសេដ្ឋកិច្ចរុស្ស៊ី ដោយបណ្ដាបទដាក់​ទណ្ឌកម្ម​របស់​បណ្ដា​ប្រទេសលោកខាងលិច រួមជាមួយតំលៃប្រេងនិង​ប្រាក់ Rouble ធ្លាក់ថ្លៃយ៉ាង​ខ្លាំង​ទៀត​ផង​។ មុននោះ នាថ្ងៃទី​២២ ខែវិច្ឆិកា​ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏​បាន​ចោទ​ប្រកាន់​បណ្ដាប្រទេស​​លោកខាងលិចស្វែងរកវិធានការផ្លាស់ប្តូររបបនៅមូស្គូ​តាមរយៈ​បណ្ដា​បទដាក់ទណ្ឌកម្ម ទាក់ទិនដល់បញ្ហាអ៊ុយក្រែន។ រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​នាំ​ចេញ​បទ​ថ្លែងមតិនេះ ក្នុងកាលៈទេសៈ ដែល​អាមេរិកនិង EU អនុវត្តបទដាក់ទណ្ឌកម្មជា​បន្តបន្ទាប់​ទៅ​លើរុស្ស៊ី ដោយ​ការ​ចោទប្រកាន់មូស្គូធ្វើអន្តរាគមន៍ចូលក្នុងស្ថានភាពនៅ​ភាគខាង​កើត​អ៊ុយ​ក្រែន​។ បណ្ដាបទដាក់ទណ្ឌកម្មនេះប្រមូលផ្តុំទៅលើវិស័យមុខ​ព្រួញរបស់រុស្ស៊ី ដូចជា៖ ថាម​ពល​ ការពារជាតិ និងហិរញ្ញវត្ថុ ធ្វើអោយ​ខឿនសេដ្ឋកិច្ចរុស្ស៊ីជួបការលំបាកជាច្រើន និងប្រាក់ Ruble ត្រូវធ្លាក់តំលៃជាបន្តបន្ទាប់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ