22/01/2015 14:00 GMT+7 Email Print Like 0

ប្រធានាធិបតី Anibal Cavaco មានគោលបំណងថាទំនាក់ទំនងព័រទុយហ្គាល់-វៀតណាមកាន់តែអភិវឌ្ឍន៍


ប្រធានាធិបតី Anibal Cavaco

នាថ្ងៃទី២០ ខែមករា​ឆ្នាំ២០១៥ នៅទីក្រុង Lisbon ព័រទុយហ្គាល់ ឯកអគ្គរដ្ឋទូត​វៀតណាម លោក Nguyen Ngoc Son​បាន​​ប្រគល់សារ​តែងតាំងជូន​ប្រធានាធិបតី ព័រទុយ​ហ្គាល់ លោក Anibal Cavaco។ នៅ​​ក្នុង​ជំនួប​នេះ​ លោក​​​ Nguyen​Ngoc​ Son បានប្រ​គល់ការសាក​សួរសុខទុក្ខ និង​សេចក្ដី​​អញ្ជើញ​មក​បំពេញ​​ទស្សនកិច្ច​នៅ​វៀត​ណាម​របស់​ប្រធាន​រដ្ឋ​វៀត​ណាម លោក Truong Tan Sang ចំពោះ ប្រធានាធិបតី Anibal Cavaco។ ទន្ទឹម​នឹង​នោះ​ ឯក​អគ្គរដ្ឋទូត Nguyen ​Ngoc​ Son ក៏បានជូន​ដំណឹងអំពីស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​របស់​វៀត​ណាម ស្ថាន​ភាពទំនាក់​ទំ​នង​រវាង​ប្រទេស​​ទាំងពីរ ជាពិសេស ឆ្នាំ ២០១៥នេះជាឆ្នាំដែលប្រទេសទាំង២រំលឹក​ខួប​អនុ​ស្សាវ​រីយ៍​លើកទី៥០០នៃទិវា​ជន​ព័រទុយ​ហ្គាល់​ដើមដំបូងមកដល់វៀតណាម និងលើកទី៤០នៃទិវាបង្កើត​ទំនាក់​ទំនង​រ​វាងប្រទេសទាំង​ពីរ។ ប្រធានាធិបតី​ លោក AnibalCavaco បាន​ថ្លែង​អំណរគុណ​ចំពោះ​សេចក្ដី​អញ្ជើញ​រ​បស់ប្រធានរដ្ឋ Truong Tan Sang​និង​សម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ​​សមិទ្ធិ​​អភិវឌ្ឍន៍​សេដ្ឋ​​កិច្ច​ សង្គម​​របស់វៀត​ណាម ក្ន​ង​​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ និងមាន​​គោល​បំណង​​ថា៖ ទំនាក់​ទំ​នងរ​វាង​​ប្រទេស​ទាំងពីរ​​​កាន់​តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ