12/11/2015 09:20 GMT+7 Email Print Like 0

ប្រធានាធិបតី​អាល្លឺ​ម៉ង់​សប្បាយ​រីករាយ​ចំពោះ​ការ​អភិវឌ្ឍន៍​ល្អប្រសើរ​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​ជាមួយ​វៀត​ណាម​


ប្រធានាធិបតីអាល្លឺម៉ង់សប្បាយរីករាយចំពោះការអភិវឌ្ឍន៍ល្អប្រសើក្នុងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម (Image: VNA)

នាថ្ងៃទី១០ខែ​វិច្ឆិកាឆ្នាំ២០១៥​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់​ លោក Doan Xuan Hung បាន​ជូន​សារ​តាំង​របស់ប្រធាន​រដ្ឋវៀត​ណាម លោក​Truong Tan Sang ឡើងប្រធានាធិបតីប្រទេស​ម្ចាស់ផ្ទះ លោក Joachim Gauck ។ លោក Doan Xuan Hung បានអះអា​ង​ថា៖ បក្សរដ្ឋនិងប្រជាជន​វៀត​ណាម​ជានិច្ច​កាល​ចាត់​ទុក​អាល្លឺម៉ង់​ជាដៃ​គូរ​ជួរមុខ​របស់​វៀតណាម។ ឯកអគ្គរដ្ឋទូត​វៀតណាម​នឹង​ខំប្រឹង​ប្រែង​អស់​ពីកំលាំង​កាយ​ចិត្ត​របស់​ខ្លួន ដើម្បី​រួម​ចំណែក​នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរអភវិឌ្ឍន៍ឲ្យបានខ្លាំងក្លា​ថែមទៀត។ រីឯ ប្រធានា​ធិបតី​ Joachim Gauck បានសង្ឃឹមថា៖ ដំណើរទស្សនកិច្ច​ជាផ្លូវការនៅអាល្លឺម៉ង់ របស់ប្រធានរដ្ឋវៀត​ណាម លោក Truong Tan Sang និងលោកជំទាវនឹងនាំទំនាក់ទំនង រវាងអាល្លឺម៉ង់និងវៀតណាម ឡើងកំពស់​ថ្មីមួយ។ ទន្ទឹម​នឹង​នោះ លោក Joachim Gauck ជឿជាក់​ថា៖ ក្នុងបេសកម្មការទូត​របស់ខ្លួន ឯកអគ្គរដ្ឋទូតវៀតណាម លោក Doan Xuan Hung នឹងខំប្រឹង​ប្រែង​ពង្រឹងនិង ពង្រីកទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ អភិវឌ្ឍន៍ឲ្យបាន​ខ្លាំង​ក្លា​ថែម​ទៀត​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ