15/11/2015 09:14 GMT+7 Email Print Like 0

ប្រធានាធិបតីឥណ្ឌូនេស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរជាមួយវៀតណាម


(រូបថត៖TTXVN)

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ីលោក Hoang Anh Tuan បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ដល់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។ ថ្លែងមតិនៅទីនេះ លោក Joko Widodo បានសំដែងក្ដីសប្បាយរីករាយ ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិ បតិ្តការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ហើយវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សមាហរណ កម្មក្នុងតំបន់លើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម ក៏ដូចជាការួមវិភាគ ទានចំពោះការអភិវឌ្ឍន៍នៃសហគមន៍អាស៊ានផងដែរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាម Hoang Anh Tuan បានសន្យានឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងរដ្ឋាភិបាលទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ