24/08/2017 10:39 GMT+7 Email Print Like 0

ប្រធានាធិបតីឥណ្ឌូនេស៊ីរៀបចំយ៉ាងមហោឡារឹកនូវពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាបក្ស Nguyen Phu Trong


ទិដ្ឋភាពនៃជំនួបចរចារ (រូបថត៖TTXVN)

នាព្រឹកថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ​២០១៧ ពិ​ធីទទួលបដិសណ្ឋាកិច្ច​ជាផ្លូវការអគ្គ លេខាបក្ស​កុម្មុយនីស្ត​វៀត​ណាម​លោក Nguyen Phu Trong ដែលអញ្ជើញទៅ បំពេញទស្សនកិច្ចជា​ផ្លូវកា​រសាធារណៈ​រដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២២ដល់ទី២៤ សីហា នោះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅវិមា​នប្រធានាធិបតី​នៅ រដ្ឋធានីហ្សាកាតា។ បន្ទាប់​ពីពិធីនេះ ​អគ្គលេខាបក្ស លោកNguyen Phu​ Trong និងប្រធានាធិ​បតីលោក Joko Widodo បាន​ដំណើរ​ការ​កិច្ច​ចរចា​ជាន់ខ្ពស់។
 
នៅជំនួបចរចា​ ថ្នាក់ដឹកនាំទាំង២រូបបាន​ឯកភាពថា ដំណើរ​ទស្សន​កិច្ច លើកនេះ​គឺជាព្រឹត្តិការណ៍​មាន​អត្ថន័យ​​ប្រវត្តិសាស្ត្រ​ បង្កើតឡើងរបត់សំខាន់មួ​យ បង្កើនទំនុកទុកចិត្តខា​ងន​យោបាយ ពង្រឹងទំ​នាក់ទំនង​មិត្តភាព​ ជំរុញកិច្ចសហ ប្រតិបតិ្ត​ការជាក់​ស្ដែងនិងធ្វើឲ្យស៊ីជំរៅថែម​ទៀត នូវទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រ រវាង​ប្រទេស​ទាំង​២។ ថ្នាក់ដឹកនាំទាំង២រូប​បានពិភាក្សានិងឯកភាពលើ​ទិសដៅ នានាសំដៅជំរុញទំនាក់​ទំនងដៃ​គូយុទ្ធ​សាស្ត្រ​រវាងប្រទេស​ទាំង២នាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជ​ននៃប្រទេស​ទាំង២ រួម​ចំណែក​​ពង្រឹង និងពង្រីក សាមគ្គីភាព ឯកភាពក្នុងអា​ស៊ាន។ ថ្នាក់ដឹ​កនាំទាំង​២ឯកភាព​លើការ​ដោះ​ស្រាយ​ បញ្ហា​នានាទាក់ទិនដល់នាវានេសាទ ​អ្នកនេសាទដោយឈរលើ​ស្មារតី​មនុស្សធម៌ មិត្តភាព​និង​សាមគ្គី​ភាព​​ក្នុងអាស៊ាន ស​មស្របជាមួយទំនាក់ទំនងដៃ​គូ យុទ្ធសាស្ត្រ គោរព​ឯករាជ្យ​និង​អធិបតេយ្យ​ភាព​នៃ​ប្រទេស​​និមួយៗ​។
 
អគ្គលេខាបក្ស​លោក Nguyen Phu Trong និងប្រធានាធិបតី​លោក​ Joko Widodo អះ​អាងជាថ្មី​ម្ដងទៀត​នូវសារ​សំខាន់​នៃការរក្សា​សន្តិភាព ស្ថិរភាពក្នុង ​តំបន់ ធានាសន្តិសុខ​ សុវត្ថិភាព សេរីភាពខាង​នាវាចរណ៍​និង​អាកាសចរណ៍​នៅ សមុទ្រខាងកើត។ ភា​គីទាំង២សន្យាបន្តស​ហប្រតិបតិ្តការយ៉ាងស្អិត​រមួតនៅ វេទិកា​តំបន់​និង​អន្តរជាតិ​នានា ដូចជាអាស៊ាន ASEM APEC​ និ​ងអ.ស.ប។         បន្ទាប់ពីកិច្ច​ចរចា​ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានា​ធិប​តី លោក Joko Widodo បានអញ្ជើញជាកសិណសាក្សី​ពិធីចុះហត្ថលេខា​លើ ឯកសារ​សហប្រតិបតិ្តការ រវាងប្រទេសទាំ​ង២៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ