08/11/2015 09:11 GMT+7 Email Print Like 0

ប្រធានាធិបតីអ៊ីស្លង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម


ប្រធានាធិបតីអ៊ីស្លង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម (Image: VNA)

នារសៀលថ្ងៃទី​៦ខែវិច្ឆិកាឆ្នាំ២០១៥​ ប្រធានាធិបតីសាធារណៈអ៊ីស្លង់ លោក​ Olafur Ragnar Grimsson បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ចនៅវៀតណាម ចាប់ពីថ្ងៃ​ទី៣ ដល់ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥។ ក្នុង​ក្រប​ខ័ណ្ឌ​ដំណើរ​ទស្សនកិច្ច​នេះ ប្រធានាធិ​បតី Olafur Ragnar Grimsson បានធ្វើការចរចារ ជាមួយប្រធានរដ្ឋវៀតណាម លោក​Truong Tan Sang ជួប​សម្តែងការគួ​សម ជាមួយអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធាន​រដ្ឋសភា​វៀត​ណាម លោក Nguyen Sinh Hung ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen​ Tan Dung។ នៅជំនួបសន្ទនា ថ្នាក់ដឹកនាំគ្រប់រូបបាន​ជឿជា​ក់​ថា៖ ដំណើរទស្សនកិច្ចរបស់​ប្រធានាធិបតី​អ៊ីស្លង់​នឹង​បង្កើតកំលាំងពលំ​ជំរុញ ទំនាក់​ទំនងសហប្រតិបត្តិការ​រ វាងប្រទេសទាំងពីរអភិវឌ្ឍន៍ឲ្យ​បានខ្លាំងក្លា​ថែម ទៀត​នាពេលខាង​មុខ។ ភាគី​ទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈសហ​ប្រតិបត្តិការ លើវិស័យថាមពល​និង​អនុស្សរណៈ​សហប្រតិបត្តិការ រវាងមហា​វិទ្យាល័យជាតិហាណូយ និង​មហាវិទ្យាល័យទីក្រុង  Reykijavik ៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ