24/03/2017 11:20 GMT+7 Email Print Like 0

ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានអញ្ជើញទៅទស្សនាទីក្រុងហូជីមិញ


ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin (រូបថត៖TTXVN)

នាថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ បន្តសកម្មភាព​នៃដំណើរ​ទស្សនកិច្ច​នៅ​វៀត​ណាម ប្រធានា​ធិបតីអ៊ីស្រា​អែល​លោក​ Reuven Rivlin បានមាន​ជំនួប​ជាមួយ​​ប្រធាន​គណៈកម្មាធិការ ទីក្រុងហូជីមិញលោក  Nguyen Thanh Phong ។ នៅ​ជំនួបនេះ លោក Nguyen Thanh Phong បានឲ្យដឹងថា បច្ចុប្បន្ននេះ អ៊ីស្រាអែល​មានគំរោង​ការ​ចំនួន​១១ នៅទីក្រុងហូជីមិញ ដោយ​មានទុនសរុបចំនួន ១០​ លានដូល្លារអាមេរិក​​។ ទំហំ​នាំចេញ​នាំចូល​ទ្វេរ​ភាគី ​រវាង​ទីក្រុង និង​អ៊ីស្រា​អែល​នាឆ្នាំ ២០១៦​ សម្រេចបាន ១,៣​ពាន់​លាន​​ដូល្លារអាមេរិក ។ ប្រធានគណៈ​កម្មាធិការ​ទីក្រុង​​ហូជីមិញ​ មានបំណងចង់​ឲ្យ​អ្នក​វិនិយោគ​អ៊ីស្រា​អែល នឹងបង្កើន​ការវិនិយោគនៅទីក្រុង ដូចជាវិស័យ កសិកម្ម​​​បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន ជាតិគីមី និងទូរគមនាគមន៍ ជាដើម​។ 
 
រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានជឿជាក់ថា​ទំនាក់ទំនង​សេដ្ឋ កិច្ច​ពាណិជ្ជកម្ម និងវិនិយោគ​ រវាងវៀតណាម ​និងអ៊ីស្រាអែល​នឹងអភិវឌ្ឍន៍​ខ្លាំង​ក្លា​ថែម​ ទៀតនាពេលខាងមុខ ។ បន្ទាប់​ពី​ជំនួប​នេះ ប្រធានាធិបតីអ៊ីស្រាអែល​ លោក Reuven Rivlin និង​​ប្រធាន​​គណៈ​កម្មាធិការប្រជាជន ទីក្រុងហូជីមិញ​លោក  Nguyen Thanh Phong បាន​អញ្ជើញ​ជាកសិណសាក្សី ក្នុងពិធីចុះ​ហត្ថលេខាលើ​អនុស្សរណៈ ស្ដីអំពី កញ្ចប់​ហិរញ្ញវត្ថុ រវាងក្រុមហ៊ុនភាគហ៊ុនវិនិយោគ​អចលនទ្រព្យ និងសម្ព័ន្ធ​ក្រុម​ហ៊ុន Jasmine ដោយ​មាន​តម្លៃ ២០០ លាន​ដូល្លារអាមេរិក​ ​លើវិស័យ​សុខាភិបាល​នៅ​ទីក្រុងហូជីមិញ ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ