23/03/2015 14:30 GMT+7 Email Print Like 0

ប្រធានាធិបតីអ៊ីរ៉ង់មានសុទិដ្ឋិនិយមអំពីយថាទស្សន៍ទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (រូបថតៈ Patdollard)

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នាថ្ងៃទី២១ខែមិនាឆ្នាំ២០១៥ បាន សម្តែងនូវការសុទិដ្ឋិនិយម អំពី​យថា​ទស្សន៍​ទទួលបានកិច្ចព្រមព្រៀងសម្រាប់ កម្មវិធីនុយក្លេ​អ៊ែររបស់ប្រទេសនេះ។ ថ្លែង​មតិ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​មជ្ឈ មណ្ឌល​សម្បទា​សុខភាព​សម្រាប់​យុទ្ធជន​ពិការ លោក​ Rouhani បាន​ចាត់​ទុក​ថា ការ​ដែល​តេ​ហ៉េ​រ៉ង់​និង​ក្រុម​ P5+1 (រួមមានប្រទេសជាសមាជិកអចិន្ត្រៃយ៍​នៃអ.ស.បនិងអាល្លឺ​ម៉ង់)ទទួល​បាន​ការ​ឯក​ភាព​​លើ​វិស័យ​មួយ​ចំនួន​អាច ជាមូលដ្ឋានសម្រាប់កិច្ច​ព្រមព្រៀង​ចុងក្រោយ។​ តាមគំ​រោង​អ៊ីរ៉ង់និងក្រុម P5+1 នឹង​ចាប់​ផ្តើម​ឡើង​វិញ​បណ្តាកិច្ច​ចរចា នាថ្ងៃទី​២៦ខែមិនាឆ្នាំ២០១៥ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ