25/07/2015 10:42 GMT+7 Email Print Like 0

ប្រធានាធិបតីអ៊ីរ៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1

ប្រធានាធិបតីអ៊ីរ៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1 (Image; VNA)

នាថ្ងៃទី២៣ខែ​កក្កដាឆ្នាំ​២០១៥ ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani​ បានអះអាង​ថា៖ កិច្ច​ព្រម​ព្រៀង​នុយក្លេ​អ៊ែរ​ប្រវត្តិសាស្ត្រ ដែល Tehran និងក្រុម P5+1 ទទួល​បាន នាថ្ងៃទី​១៤ខែកក្កដាឆ្នាំ២០១៥​​ មក មាន​តំលៃ​សំខាន់​ជាង ​បើ​ប្រៀបនឹង​ការជជែកវែកញែកក្នុងមជ្ឈដ្ឋានអ្នកនយោបាយ​ប្រទេសនេះ អំពីបណ្ដាខ្លឹម​សារ​លំអិត​ នៃកិច្ចព្រមព្រៀងពោលខាង​លើ។ ថ្លែងមតិ​នៅសន្និសីទមួយនៅ​ទីក្រុង Tehran ប្រធានា​ធិបតី Rouhani បាន​អះអាង​ថា៖ កិច្ចព្រមព្រៀងនេះ​បង្ហាញ​ឆ័ន្ទៈជាតិ និងការរារាំងអនុវត្ត​ឯកសារ​នេះ គឺដើរ​ផ្ទុយ​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ។ តាម​លោក​ថា៖ កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរថ្មី​នេះ​ គឺជា​ទំព័រថ្មី មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​ រវាងអ៊ីរ៉ង់និងលោកខាងលិច។ ក្នុង​ព្រឹត្តិការ​ណ៍ទាក់​ទិន​មួយ​ទៀត នាថ្ងៃ​ទី២៣ខែ​កក្កដា គណៈ​កម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធសភាអាមេរិក បាន​រៀបចំសម័យ​សួរដេញ​ដោលដំបូង​ ស្តីពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពោល​ខាង​លើ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ