10/11/2015 09:42 GMT+7 Email Print Like 0

ប្រធានាធិបតីអ៊ីតាលីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ


ប្រធានាធិបតីអ៊ីតាលីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

នាថ្ងៃទី៨ខែ​វិច្ឆិកាឆ្នាំ២០១៥ ប្រធានាធិបតី​អ៊ីតាលី លោក Sergio Mattarella រួមជា​មួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អ៊ីតាលី​ បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរ​ទស្សនកិច្ចថ្នាក់​រដ្ឋនៅវៀ​ត​ណាម តាម​សេចក្ដី​អញ្ជើញ​របស់​ប្រធាន​រដ្ឋ​វៀតណាម ប្រកបដោយជោគជ័យ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច​លើកនេះ ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បានជួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម លោក​Truong Tan Sang ជួប​សម្ដែង​ការ​គួរ​សម អគ្គលេ​ខាបក្ស លោក Nguyen Phu Trong​ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ប្រធាន​រដ្ឋសភា លោក Nguyen Sinh Hung ប្រធានគណៈកម្មាធិ​ការប្រជាជន​ទីក្រុងហូជីមិញ លោក Le Hoang Quan និង​អញ្ជើញ​ចូល​រួម​វេទិកា​អ​​ង្គភាពអាជីវកម្មវៀតណាម-អ៊ីតាលី។ នៅក្នុងជំនួបទាំងនេះ​  ថ្នាក់​ដឹកនាំ​នៃភាគី​ទាំងពីរ​សុទ្ធតែ​សង្កត់​ធ្ងន់​ថា៖ ដំណើរ​ទស្សនកិច្ចលើកដំបូង​របស់​ប្រធានាធិបតីអ៊ីតាលី​នៅវៀតណាម បានគូសសញ្ញាសំខាន់ ក្នុង​ជំហាន​អភិវឌ្ឍន៍​ទំនាក់ទំនង​ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ៕


ប្រធានាធិបតីអ៊ីតាលីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ