30/04/2015 11:36 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិក រិះគន់ចិនអំពីសមុទ្រខាងកើត


ប្រធានាធិបតីអាមេរិករិះគន់ចិនអំពីសមុទ្រខាងកើត (រូបថតៈ AP)

ប្រធានាធិបតីអាមេរិក លោក Barack Obama បានឡើង​សម្លេង រិះ​គន់​ចិនចំពោះអំពើបង្ក​រឿង​ហេតុ សំដៅ​បង្កើន​ការ​ទាម​ទារ​នានា​ក្នុង​បញ្ហា​សមុទ្រ​ នៅ​ទ្វីប​អាស៊ី​ព្រមទាំង​សន្យា​ថា ការ​ពារបូ​រណ​ភាពដែន​ដី​ទាំង​ស្រុង​របស់​ជប៉ុន។ សេចក្តីប្រកាសពោលខាង​លើរបស់ លោក Obama បាននាំចេញ​ក្នុងសន្និសីទកា​សែ​ត នៅ​សេត​វិមាន នា​ព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ​២០១៥  បន្ទាប់​ពីកិច្ចចរ​ចារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shizo Abe ដែល​កំពុងមាន​ដំណើរ​បំពេញទស្សន​កិច្ច​នៅអា​មេរិក សំដៅបង្កើន​ទំនាក់​ទំនង​ទ្វេភាគី ដើម្បី​ទប់​ទល់​នឹង​បណ្តា​ការ​សាក​ល្បង​កំពុងកើតមានឡើងក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែង នូវការព្រួយ​បារម្ភ ចំពោះសកម្មភាព​ដែលចិនកំពុង​អនុវត្តក្នុង​តំបន់ ជាពិសេសគឺ​អំពើកសាង​ព្រលាន​យន្តហោះ និង​ពូន​ជុំកោះ​នៅ​សមុទ្រ​ខាង​កើត។ លោក​ទាំងពីរ​រូប​បាន​ចាត់ទុកថា ជំលោះណាក្តី​ក៏ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិ​វិធី ដោយ​ឈរ​លើច្បាប់​អន្តរជាតិ។ នាថ្ងៃទី៣០ខែមេសាឆ្នាំ​២០១៥ លោក Shizo Abe នឹង​មាន​បទ​ថ្លែង​មតិ​នៅ​រដ្ឋសភា​អាមេរិក និងក្លាយ​ទៅជានាយករដ្ឋមន្ត្រី​ជប៉ុនដំបូង ដែលបានថ្លែងមតិក្នុងកិច្ច​ប្រជុំ​រួមរបស់ ព្រឹទ្ធ​សភា និង​សភាព​ជាន់​ទាប​អាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ