25/05/2016 09:35 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិក៖វៀតណាមជាប្រទេសមានអធិបតេយ្យភាព​ហើយគ្មាន​អ្នកណាអាច​សម្រេច​ជោគ​វាសនា​ជំនួស​អោយ​វៀត​ណាម​បាន​ទេ​

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានាធិបតីអាមេរិក​ លោកBarack Obama បាន​មាន​បទថ្លែង​មតិ ចំពោះកូនសិស្ស និស្សិត មជ្ឈដ្ឋានអ្នក​បញ្ញា និងប្រជាជនគ្រប់ស្រទាប់​រាប់​ពាន់​នាក់។ ចាប់​ផ្តើម​បទ​ថ្លែង​មតិ ប្រធានាធិបតី​លោក Barack Obama បានថ្លែង​អំណរ​គុណ​ចំពោះ​មនោសញ្ជេត​នា​ក់​ក្តៅ​ដែល​ថ្នាក់​​ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនទីក្រុងហាណូយ បានលៃទុកសំរាប់រូបលោក។ ក្នុងបទ​ថ្លែងមតិនេះ លោក​ក៏បានក្រើនរំលឹកអំពីប្រវត្តិសាស្ត្រ របស់វៀតណាមជាច្រើន និង​ខ្សែទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ប្រធានាធិបតី  លោក Barack Obama បានបង្កើត​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​បានដក់ស្រង់​២ឃ្លា​៖ “​ទឹកដីប្រ​ទេសវៀតណាម ស្តេចវៀត​ណាម​គង់​។ ប្រការ​នេះត្រូវ​បាន​បញ្ជាក់​ច្បាស់​ ក្នុងសៀវភៅរបស់មេឃហើយ។” នៃបទកំណាព្យ របស់ Ly Thuong Kiet ដោយ​អះអាង​នូវ​អធិបតេយ្យភាព បូរណភាពដែនដី និងមាគា៍ឯករាជ្យ ម្ចាស់ការរបស់វៀតណាម។ ទន្ទឹម​នឹងនោះ លោកក៏បាន​សង្កត់ធ្ងន់ថា៖ វៀតណាមជាប្រទេសពោពេញទៅដោយប្រពៃណី​ទៀតផង។  ក្នុងប្រវត្តិសាស្ត្រ ប្រជាជនវៀតណាម មិនអាចសម្រេចទៅលើជោគវាសនា​របស់ខ្លួនបានឡើយ។ ប៉ុន្តែ នាបច្ចុប្បន្ន វៀតណាម​ជាប្រ​ទេស​ឯករាជ្យ មានអធិបតេយ្យភាព គ្មានប្រទេស​ណាមួយ​អាចសម្រេច​ជោគវាសនា​របស់​វៀត​ណាម​បានឡើយ។ ប្រធានាធិបតី លោក  លោក Barack Obama ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃ
ទំនាក់​ទំន​ង​រវាងប្រទេសទាំងពីរទៀតផង។


ប្រធានាធិបតី លោក Barack Obama

«ប្រទេសទាំងពីរបានមានសង្គ្រាម។ សង្គ្រាមក្នុងអតីត​កាល បានបំផ្លាញចោលទំនាក់​ទំនងរវាង​ប្រទេសទាំង​ពីរ ប៉ុន្តែ នា​បច្ចុប្បន្ន វាជួយភាគីទាំងពីរ​ប្រក្រតីតាមរយៈបណ្ដា​កម្មវិធី សហប្រតិបត្តិការ​ជំនះពុះ​ពារ​លើផល​វិបាក​ក្រោយ​សង្គ្រាម​ដូចជា ការរាវរកបំ​ផ្លាញចោលគ្រាប់ បែកមីននិងការ​បោះសំអាតជាតិគីមីពូល Dioxine។ អាមេរិ​ក​សន្យា​ជួយឧបត្ថម្ភវៀតណាមនៅ កំរិតខ្ពស់​បំផុត។ ខ្ញុំជឿជាក់ថា៖ ដំណើរសម្រប​សម្រួលរវាង​ប្រទេស​ទាំងពីរ​ កំពុងដឹកនាំដោយ ប្រជាពលរដ្ឋវៀតណាម​ផង និងប្រជាពលរដ្ឋអាមេ​រិក​ផង។ ក្នុងនោះ មាន​អតីត​ទាហាន អាមេរិក​នានាដូចជា​ព្រឹទ្ធសមាជិក លោក John McCain រដ្ឋមន្ត្រីការបរទេស​លោក   John Kerry។ យើង​ខ្ញុំ​កំពុង​គិត​ជិត​គ្នា​ថែមទៀត ពីវិស័យពាណិជ្ជកម្មដល់ការ​វិនិយោគ​អប់រំ។ វៀត​ណាម​បាន​និង​កំពុង​ចូល​រួម​ក្នុង​កំ​លាំងរក្សាសន្តិភាពរបស់ អ.ស.ប.។ ខ្ញុំមាន សុទិដ្ឋិនិយមយ៉ាង​ខ្លាំងទៅ​លើអនាគត​រវាង​អាមេរិក​និង​វៀត​ណាម​។» ប្រធានាធិបតីអាមេរិក Barack Obama បានអះអាងជាថ្មី​ម្តងទៅលើការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​វៀត​ណាម ជំរុញ​ការចូលរួមក្នុងកិច្ចព្រមព្រៀងដៃគូ​ពាណិជ្ជសេរី​ឆ្លងមហា​សមុទ្រ​ប៉ាស៊ី​ហ្វិក TPP។ ផ្តោត​ទៅលើ​សន្តិសុខ​នាវាចរណ៍​ លើសមុទ្រខាងកើត​ប្រធានា​ធិបតី Barack Obama បានចាត់ទុកថា៖ «សណ្តាប់​ធ្នាប់​អន្តរជាតិ​ត្រូវបាន​បង្កើត​នៅគ្រឹះស្ថានរឹងមាំមួយ។ អធិបតេយ្យភាពនៃ​ប្រទេស​មួយ ត្រូវបាន​គោរព។ មហា​អំណាច​មិន​គប្បីដាក់​សម្ពាធ​ទៅ លើប្រទេសតូចៗ​ទេ។ រាល់ជំលោះ​ត្រូវដោះ​ស្រាយ​តាមសន្តិវិធី​ដោយ​ឈរលើ​ច្បាប់​អន្តរជាតិ​។ យើងគប្បី​បង្កើត ឡើងយន្តការ​ក្នុង​តំបន់​មួយក្នុង​នោះកិច្ច​សហប្រតិបត្តិការ​នៅតំបន់​អាស៊ី​បូព៌ារ និងអាស៊ីអាគ្នេយ៍គគប្បីត្រូវបានបង្កើន។ ស្តីពីបញ្ហាលើសមុទ្រ​ខាងកើត​អាមេរិក​រួមជាមួយ​បណ្ដាដៃគូ​លើក កំពស់នូវគោលការណ៍សារវ័ន្តគឺសេរីភាពនាវាចរណ៍​និងអាកាសចរណ៍។»

ប្រធានាធិបតី Barack Obama បានអះអាងថា៖ ការដែល អាមេរិកប្រកាសលុបចោល​ទាំង​ស្រុង​បទហ៊ុំព័ទ្ធ​អាវុធចំពោះ​វៀតណាម បន្ទាប់ពីការចរចារជាមួយប្រធានរដ្ឋ​វៀត​ណាម លោក Tran Dai Quang នាថ្ងៃទី​២៣ ខែ​ឧសភា គឺជាភ័ស្តុតាងមួយដែលស​ឲ្យឃើញ​ថា៖ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​ប្រក្រតី​លើគ្រប់​ជ្រុង​ជ្រោយ។​ អាមេរិកនឹងបន្តជួយ ឧបត្ថម្ភវៀតណាម ធានាសន្តិសុខសុវត្ថភាពនាវាចរណ៍ ជាដើម។​នារសៀល​ថ្ងៃទី​២៤ ខែ​ឧសភា ប្រធានាធិបតី Barack Obama បានអញ្ជើញមកដល់​ទីក្រុងហូជីមិញ​ភាគ​ខាង​ត្បូង​វៀត​ណាម នាម៉ោង​១៥ នាទី​៥៥ ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ