20/06/2015 10:01 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកសម្ដែងការខឹងសម្បារចំពោះករណីបាញ់កាំភ្លើងបង្ហូឈាមនៅ Charleston


ប្រធានាធិបតីអាមេរិកសម្ដែងការខឹងសម្បារចំពោះករណីបាញ់កាំភ្លើងបង្ហូឈាមនៅ Charleston (AP)

ប្រធានាធិបតីអាមេរិក​លោក Barack Obama នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៥ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​និ​ង​ខឹង​សម្បារ​ចំពោះករណីយុវជន​ស្បែក​ស បាន​បាញ់​កាំភ្លើង​តម្រង់​ទៅ​លើ​វិហារ​ការ​តូលិក​មួយ ​របស់​ជន​អាមេរិក​ដើម​កំណើត​ទ្វីប​អាហ្វ្រីក នៅទីក្រុង Charleston រដ្ឋ Carolina ខាងត្បូង​ដែលធ្វើ​ឲ្យមនុស្ស​៩នាក់​ត្រូវ​ស្លាប់។ ថ្លែង​មតិ​នៅ​សន្និ​សីទ​កាសែត​មួយ​នៅសេត​វិមាន​លោក Obama បានថ្លែង​ថា លោក​ទុក្ខ​ព្រួយ​អស់​សង្ឃឹម​និង​ខឹង​សម្បារ​ចំពោះ​ករណី​បាញ់​កាំភ្លើង​សម្លាប់​មនុស្ស​នេះ។ លោក​បានចាត់​ទុក​ថា មូល​ហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ដែល​នាំ​ទៅ​ដល់​ការ​បង្កើន​ករណីបាញ់កាំ​ភ្លើងសម្លាប់​មនុស្ស​ គឺដោយសារ​បរិយាកា​ស​នយោ​បាយ​នៃ​ប្រទេស​អាមេរិក​រារាំង​ការ​រឹត​បន្តឹង​ក្រប​ខ័ណ្ឌ​ ចំពោះអ្នក​មាន​សិទ្ធិ​ទិញនិង​កម្មសិទ្ធិ​កាំ​ភ្លើង។

​នាថ្ងៃដដែល​មជ្ឈដ្ឋាន​ប្រតិបត្តិ​ច្បាប់​បានឲ្យ​ដឹងថា ជ​នជាប់ចោទ​នៃករណី​សម្លាប់មនុស្ស នាយប់ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ​២០១៥​ Dylann Roof យុវជន​ស្បែក​សម្នាក់​មាន​អាយុ​​២១​ឆ្នាំត្រូវ​ចាប់ខ្លួន​នៅឆ្ងាយ​ពីកន្លែង​កតហេតុ​ប្រ​មាណ​​៣៥០គីឡូ​ម៉ែត្រ​បន្ទាប់ពី១​ថ្ងៃត្រូវ​ដេញ​ចាប់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ