14/11/2014 15:19 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាមនិងអាស៊ាន


ប្រធានាធិបតីអាមេរិកសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិងអាស៊ាន

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ ប្រធានាធិបតីអាមេរិក លោក Barack Obama បានអោយ​ដឹង​ថា​​៖ អាមេរិកកំពុងពិនិត្យមើល បណ្ដាឱកាសនិងលទ្ធភាពបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​វៀត​ណាម។ ​លោក Barack Obama បាន​អោយ​ដឹង​ថា៖​ពាណិជ្ជកម្មសន្តិសុខ ជាវិស័យ២ក្នុង​ចំ​ណោម​​វិស័យជាច្រើន ដែល​បានលោកយកមកពិភាក្សា​ក្នុងជំនួបសន្ទនាជាមួយ​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក Nguyen Tan Dung ក្នុងឱកាសចូលរួមសន្និសីទកំពូលតំបន់ ដែល​កំពុង​ប្រព្រឹត្ត​​ទៅនៅមីយ៉ាន់ម៉ា។ តាមអ្នកប្រមុខសេតវិមានថា៖ ប្រការសំខាន់ចំពោះប្រទេសទាំងពីរ នោះគឺការគោរពច្បាប់អន្តរជាតិ ក្នុងការដោះស្រាយ​ជំលោះ និងការចរចារ​ជាមួយនាយករដ្ឋ​មន្ត្រី​ Nguyen Tan Dung ផ្តល់មកឱកាសសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ​សំរាប់ភាគីទាំងពីរ។

ក៏ក្នុងបទថ្លែងមតិមុនសន្និសីទកំពូល អាមេរិក - អាស៊ាន នៅទីក្រុង Nay Pyi Taw (មីយ៉ាន់ម៉ា) នា​ថ្ងៃទី១៣ ខែវិច្ឆិកា ​ ឆ្នាំ ២០១៤ ប្រធានាធិបតីអាមេរិកលោក Barack Obama បានអះអាងថា៖ វ៉ាស៊ីនតោននឹងបង្កើនការវិនិយោគសំរាប់អាស៊ាន​ និងជំរុញទំនាក់ទំនងទ្វេភាគី។ អាមេរិក​សន្យា​សហប្រតិបត្តិការជាមួយ​អាស៊ាន ក្នុងវិស័យសន្តិសុខ ពាណិជ្ជកម្ម អប់រំ…ជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម
បណ្តាព័ត៌មានបានផ្សាយ