26/07/2015 11:37 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញទស្សនកិច្ចជាផ្លូវការនៅកេនយ៉ា


ប្រធានាធិបតីអាមេរិក លោក Barack Obama (រូបថតៈ AFP)

ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចប្រទេស កេន​យ៉ា នាថ្ងៃទី២៥ខែ​កក្កដាឆ្នាំ២០១៥​ ប្រធានាធិបតី​លោក Obama បានធ្វើ​ជាសហអធិ​បតី សន្និសិទ​ជាន់​ខ្ពស់អង្គភាព​អាជីវកម្ម​សកល លោក (GES) ស្តីពីការ​បង្កើន​តួនា​ទី​របស់​អង្គភាព​អាជីវកម្ម នៅទ្វីបអាហ្វ្រិក។ នេះជាសន្និសីទ​លើកទី១ ដែលបានរៀបចំ​ឡើង​នៅ តំបន់​ភាគ​ខាង​ត្បូង​របស់ Sahara។  បន្ទាប់មក លោក Obama ក៏បានដំណើរការ រាល់​កិច្ចចរចា​ទ្វេភាគី ជាមួយមន្ត្រី កេនយ៉ា ស្តីពី ពាណិជ្ជកម្ម វិនិយោគ ប្រឆំាង​ភេរវកម្ម ក៏ដូច​ជាបញ្ហាមួយ​ចំនួន​ទៀត។ លោក Obama នឹង​អញ្ជើញចូល​រួម សន្និ​សីទ​ការសែត​រួម ជាមួយសមភាគី កេនយ៉ា និងមាន​បទថ្លែងសន្ទរកថា​សំខាន់ ជាមួយ​ប្រជា​ជន កេន​យ៉ា​ក្នុង​ថ្ងៃទី​២៦ខែ​កក្កដា។

​នេះជាលើក​ដំបូង ប្រធា​នាធិបតី Obama អញ្ជើញមក​ទស្សនា​ស្រុក​កំណើត ហើយ​ក៏ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ទៅកាន់​កេន​យ៉ាផងដែរ។ តាមផែនការ ក្រោយដំណើរទស្សន​កិច្ចរយៈពេល៣ថ្ងៃនៅ កេនយ៉ា លោក Obama នឹង​អញ្ជើញ ទៅទស្សនកិច្ចប្រទេស Ethiopia ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ