26/05/2016 09:59 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកលោក Barack Obama បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀ​តណាម​ប្រកប​ដោយ​ជោគ​ជ័យ​

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ប្រធានាធិបតីអាមេរិកលោក Barack Obama បានចាក​ចេញពីទី​ក្រុង​ហូជីមិញ បញ្ចប់ប្រកបដោយជោគ​ជ័យដំណើរ ទស្សនកិច្ចជាផ្លូវការ​នៅវៀតណាម ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃ​ទី​២៥ខែ​ឧសភា។ អគ្គលេខាបក្សកុម្មុយនិស្ត​លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang​នាយ​ករ​ដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​ទទួល​ជួប ពិភាក្សា​​ការងារ និង​សម្តែងការគួរសម ប្រធានាធិប​តីលោក Barack Obama ផងដែរ។ ក្នុងជំនួប​ជាមួយ​ប្រធាន​រដ្ឋ​លោក Tran Dai Quang  ភាគីទាំងពីរបានផ្លាស់ប្តូនូវវិធាន ការបង្កើនទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រ​និង​ផ្លាស់ប្តូរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន។ ក្នុងជំនួប​នេះ ប្រធានាធិបតី​ Barack Obama បាន​ប្រកាស​លប់​ចោលទាំង​ស្រុ​ងបទហាម លក់​អាវុធសម្រាប់វៀត​ណាម។ បន្ទាប់​មក ថ្នាក់​ដឹកនាំ​ទាំងពីរ​រូបបាន​ធ្វើ​អធីបតី សន្និសីទ​កាសែតរួម។


ប្រធានាធិបតីអាមេរិកលោក Barack Obama បញ្ចប់ដំណើរ
ទស្សនកិច្ចជាផ្លូវការនៅវៀតណានប្រកបដោយជោគជ័យ

ក្នុងជំនួបជាមួយនាយក​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc ភាគីទាំង​ពីរ បាន​ផ្លាស់ប្តូរ​វិធាន​ការបង្កើន​ទំនាក់​ទំនងដៃ​គូ លើគ្រប់វិស័យវៀតណាម-អា​មេរិក ក្នុងនោះ​ផ្តល់អាទិភាព​ជម្រុញ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ឲ្យក្លាយ​ទៅជា​ កម្លាំងចលករសម្រាប់ទំនាក់ទំនង​នាពេលខាងមុខ។

​ប្រធានាធិបតី Obama បានថ្លែងសន្ទរកថាក្នុងរយៈពេល៣០នាទី ចំពោះមុខ​បញ្ញាវ័ន្ត​និស្សិត និង​អាជីវករ​វៀត​ណាម​​ជាង២ពាន់​នាក់។ លោកបានលើកចេញ សារជាច្រើនស្តីពីទំនាក់ទំនងទ្វេភាគី ដោយអះអាងថា អាមេរិក​ជាមិត្តគួរឲ្យទុក​ចិត្ត ជានិច្ចរបស់វៀតណាម។

​នៅទីក្រុងហូជីមិញ បន្ទាប់ពីទៅទស្សនាវត្ត Ngoc Hoang មក លោក​ Obama បានអញ្ជើញ​ថ្លែងមតិ ចំពោះមុខ​អង្គភាព​អាជីវកម្ម អាជីវករវ័យក្មេងវៀត ណាមនិងជួបសំណេះសំណាល ជាមួយអាជីវករវ័យក្មេងមួយចំនួន។

​បញ្ចប់ជំនួបសំណេះសំណាល ប្រធានាធិបតីលោក Obama និងគណៈប្រ​តិភូបានទៅព្រលាន​យន្តហោះ Tan Son Nhat ចាប់ផ្តើមដំណើរទស្សន​កិច្ចប្រ​ទេសជ​ប៉ុន បញ្ចប់ប្រកប​ដោយ​ជោគជ័យ​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅវៀត​​ណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ