12/05/2016 09:31 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម

ក្រសួងការបរទេសវៀតណាមបានជូនដំណឹងនាថ្ងៃទី១០ឧសភាថា ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ​នៅវៀតណាមនាថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។


ប្រធានាធិបតីអាមេរិកលោក​ Barack Obama

ក្នុងថ្ងៃដដែល លេខាធិការសារព័ត៌មានសេតវិមានក៏បានប្រកាសជាផ្លូវការអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Barack Obama ផងដែរ។ តាមនោះ ប្រធានាធិបតិ លោក Obama នឹងជួបសន្ទនាជាផ្លូវការជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីពិភាគ្សាអំពីទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកសំដៅជម្រុញកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ។​ ក្នុងឱកាសនេះដែរ លោក Obama នឹងពិភាគ្សាទៅលើសារៈសំខាន់នៃការអនុម័ត​កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ផងដែរ។ ដំណើរទស្សនកិច្ចវៀតណាម
របស់លោក Barack Obama ជាព្រឹត្តិការណ៍ត្រូវបានរំពឹងទុកហើយភាគីទាំងពីរកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ដំណើរទស្សនកិច្ចនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ