09/10/2016 15:10 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកលុបចោលជាផ្លូវការបទដាក់ទណ្ឌកម្មទៅលើមីយ៉ាន់ម៉ា


ប្រធានាធិបតីអាមេរិកលុបចោលជាផ្លូវការបទដាក់ទណ្ឌកម្មទៅលើមីយ៉ាន់ម៉ា (VNA)

នាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៦ ប្រធានាធិបតីអាមេរិក លោក Obama បានចុះហត្ថលេខាលើក្រិត្យដមួយដែលលុបចោលជាផ្លូវការបទដាក់ទណ្ឌកម្មជាផ្លូវការចំពោះមីយ៉ាន់ម៉ា ដែលបានអូសបន្លាយពីសម័យកាលរបស់អតីតប្រធានាធិបតីអាមេរិក​ លោក Bill Clinton នាឆ្នាំ ១៩៩៧។ ក្នុងសំបុត្រផ្ញើទៅប្រធានព្រឹទ្ធសភានិងសភាជាន់ទាបអាមេរិក លោក  Obama បានសង្កត់ធ្ងន់ថា៖ សេចក្តីសម្រេចលុបចោលបទដាក់ទណ្ឌកម្មនឹងនាំមីយ៉ាន់ម៉ាវិលត្រឡប់មកបញ្ជីរាយនាមបណ្ដាប្រទេសទទួលបានយន្តការនៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) យន្តការលើកលែងពន្ធចំពោះទំនិញនាំចូលក្នុងអាមេរិកពីប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍។ ប្រការនេះនឹងលើកទឹកចិត្តបណ្ដាសហគ្រាសនិងអង្គការក្រៅ រដ្ឋាភិបាលអាមេរិកបង្កើនការវិនិយោគនៅមីយ៉ាន់ម៉ា ព្រមទាំងសម្តែងក្តីសង្ឃឹម ថា៖ Napyidaw  កាន់តែក្លាយទៅជាដៃគូប្រជាធិបតេយ្យនិងសម្បូររុងរឿងមួយរបស់វ៉ាស៊ីនតោនក្នុងតំបន់ពីមួយថ្ងៃទៅមួយថ្ងៃ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ